ទំព័រដើម / ព័ត៌មានជាតិ / អារ៉ាប៊ីសាអូឌីត សន្យាជួយខ្មែរឥស្លាម បន្តែមទៀត

អារ៉ាប៊ីសាអូឌីត សន្យាជួយខ្មែរឥស្លាម បន្តែមទៀត

ភ្នំពេញ៖ថ្នាក់ដឹកនាំសហគមន៍ឥស្លាមកម្ពុជាបានស្នើឲ្យប្រតិភូអារ់ាប៊ីសាអូឌីត ពិនិត្យលើលទ្ធភាពបន្តជួយកម្ពុជា​បន្តែម​ទៀត  ដើម្បីផលប្រយោជន៍ផ្នែកសង្គមនិងការអប់រំ​ដល់​​សហគមន៍ឥស្លាមកម្ពុជា​ឲ្យបានរីកចម្រើនបន្តទៀត។

ឯ.ឧ ឧកញ៉ា អូស្មាន  ហាស្សាន់​ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍​មុស្លិមកម្ពុជា បានស្នើឲ្យភាគីអារ៉ាប៊ីសាអូឌីត ជួយពិនិត្យលទ្ធភាពបន្តជួយកសាងសាលារៀន នៅតាមសហគមន៍​ឥស្លាម ការផ្តល់អាហារូបករណ៍ ដល់យុវជនឲ្យទៅសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត  ។ក្រៅពីនេះ ក៍សូមឲ្យបន្តជួយ​ផ្តល់នូវជំនួយ​សប្បុរ​សធម៌ផងដែរ​គឺកម្ពុជាស្វាគមន៍ ទាំងអស់ ដើម្បីបំរើឲ្យការអភិវឌ្ឍនិងការងារមនុស្សធម៌។

សំណើរនេះបានធ្វើឡើង នៅក្នុងជំនួបជាមួយគណៈប្រតិភូអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ ឯ.ឧ​បណ្ឌិត អាប់ទុលឡោះ  មហាំ​ម៉ាត់អាល់យ៉ះយ៉ា អតតីត  អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាទីប្រឹក្សាបច្ចេកទេសរបស់ស្ថាប័នអាល់រ៉ុនហី នៃ​ប្រ​ទេសអារ៉ាប៊ីសាអូឌីត នៅទីស្នាក់ការអង្គការអភិវឌ្ឍន៍មុស្លិមកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែ​កញ្ញា នេះ ។

ឯ.ឧទេសរដ្ឋមន្ត្រីក៍បានអរគុណផងដែរចំពោះរដ្ឋាភិបាលក៍ដូចជាអង្គការសមាគមន៍ របស់ប្រទេសអារ៉ាប៊ីសាអូឌិត ដែលកន្លងមក តែងបានធ្វើកិច្ចសហការជួយផ្តល់ជំនួយអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ក្នុងការរួមចំណែក ដល់ការរីកចម្រើន​នៃសេដ្ឋកិច្ច-សង្កមកម្ពុជា​។

ជាមួយគ្នានេះ ឯ.ឧក៍បាន ជំរាបជូនភាគីអារ៉ាប៊ីសាអូឌីតផងដែរ នៅពេលដែលផ្តល់អាហា​រូបករណ៍​​ក្រោយៗទៀត​សូមជួយធ្វើការបែងចែកកុំប្រមូលផ្តុំតែលើការ​បណ្តុះបណ្តាសលផ្នែកសាសនាមួយមុខ ​គួរបែង​ចែក លើការបណ្តុះ​បណ្តាល​ផ្នែកភាសា  ផ្នែកបច្ចេកទេស ឬវិជ្ជាជិវៈជាដើម   ដើម្បីធ្វើយ៉ាងណាឲ្យយុវជន​ជំនាន់​ក្រោយៗ មានសមត្ថភាព​ចំ​ណេះដឹង លើផ្នែកទាំងនេះឲ្យបានច្រើន ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសជាតិ។

ជាការឆ្លើយតប ឯ.ឧបណ្ឌិត អាប់ទុលឡោះ  មហាំម៉ាត់អាល់យ៉ះយ៉ា បានបង្ហាញពីការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​ល្អ​រវាងប្រទេសទាំងពីរ ជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត តែងបានចាត់ទុក កម្ពុជា ជាប្រទេសមិត្តភក្តិដ៍ល្អ ហើយ តែង​បាននាំមកនូវជំនួយអភិវឌ្ឍន៍ ក៍ដូចជាជំនួយមនុស្សធម៌ ជួយដល់កម្ពុជា។

ជាមួយនិងការស្នើឲ្យពិនិត្យលទ្ធភាពនៃគម្រោង ដែលត្រូវបន្តជួយដល់កម្ពុជានោះ ឯ.ឧប្រធានប្រតិភូបាន ស្នើឲ្យភាគី​កម្ពុជា​លើកជាគម្រោងអាទិភាព ដែលចាំបាច់ជូនមកភាគីអារ៉ាប៊ីសាអូឌីត ដើម្បីសិក្សាពិនិត្យលើលទ្ធភាពឆ្លើយតបវិញ។

ឯ.ឧ​​ក៍បានយកឱកាសនេះ កោតសរសើររាជរដ្ឋាភិបាលកម្ពុជា​​​ ដែលបានផ្តល់ឱកាសយ៉ាងទូលំទូលាយ​ដល់សាសនិក​ឥស្លាមកម្ពុជា​ មានលទ្ធភាព យ៉ាងច្រើនបានចូលរួមក្នុងការងាររដ្ឋាភិបាល ដោយគ្មានការរើសអើង។

ជាងនេះរាជរដ្ឋាភិបាលគ្មានការរិតត្បិតដោយបានបើកយ៉ាងទូលាយដល់ប្រជាពលរដ្ឋគ្រប់រូប គោរពជំនឿសាសនា ដោយគ្មានការបង្ខិតបង្ខំ ឬហាមឃាត់អ្វីឡើយ។ ចំណុចទាំងនេះហើយ បានធ្វើឲ្យកម្ពុជាសព្វថ្ងៃរក្សាបាននូវសុខ​ដុម​នីយ​កម្មយ៉ាងល្អរវាងជាតិសាសន៍និងសាសនា  គឺព់ដែលកើតមាន ជម្លោះអ្វីឡើយ៕អត្ថបទ៖ប្រាក់  សុវណ្ណតារា  

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *