ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថាចំណូលប្រជាពលរដ្ឋសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ កើនឡើងជាង៧ដង

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថាចំណូលប្រជាពលរដ្ឋសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ កើនឡើងជាង៧ដង

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ចថាចំណូលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណ​ជាង២០០​ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ​១.៥០០ដុល្លារអាមេរិក នៅឆ្នាំ​២០១៨​នេះ​ដែលជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថាចំណូលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ កើនឡើងជាង៧ដងនេះដោយសារតែការដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍ប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការធានានិងរក្សា​បាននូវសន្តិភាពសន្តិសុខអធិបតេយ្យភាពនិងការអភិវឌ្ឍ។

ថ្លែងក្នុងពីធីទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអគ្គបណ្ឌិតសភាចារ្យ បានបង្ហាញអោយដឹងថាសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់នេះគឺផ្អែកលើ គោលនយោបាយនិង​កម្មវិធី​អភិវឌ្ឍច្បាស់លាស់ ប្រកបដោយសង្គតិភាពនិងការដាក់ចេញនូវ​វិធានការកែទម្រង់មុតស្រួចព្រមទាំងការពង្រឹងនិង​លើកម្ពស់​សមត្ថភាពស្ថាប័នសាធារណៈ។

ជាមួយគ្នានេះការអភិវឌ្ឍប្រកបដោយចីរភាពដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្សនិងការគាំពារសង្គមព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងទីក្រុងនិងជនបទ។ឯកឧត្តមបានបន្ថែមទៀតថាប្រទេសកម្ពុជាសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនសេដ្ឋកិច្ចខ្ពស់ ជា​មធ្យម​ក្នុង​កម្រិត ៧,៧ភាគរយ ក្នុងមួយឆ្នាំហើយសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា៧,២ភាគរយ ក្នុងឆ្នាំ​២០១៨​នេះដែលធ្វើឱ្យ អត្រានៃភាពក្រីក្របានធ្លាក់ចុះពីប្រមាណ ៥០​ភាគរយ ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈមនិងហានិភ័យពីខាង​ក្រៅមួយ​ចំនួនក៏ដោយ។

លោកម៉ាបុបអាមេដនាយកប្រតិបត្តិជំនួសប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាបានវាយតម្លៃ

ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងអបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការបន្តរក្សានិងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរក្សាបាននូវសមធម៌ សង្គមល្អប្រសើរនិង​កាត់​បន្ថយ​ភាពក្រីក្រគឺរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕ដោយ សុខ សិទ្ធិការ្យ 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *