ទំព័រដើម / ព័ត៌មានជាតិ / ចៅហ្វាយក្រុងបញ្ជាឲ្យអាជ្ញាធរផាកពិន័យជនណាចោលសំរាមទីសាធរណៈ

ចៅហ្វាយក្រុងបញ្ជាឲ្យអាជ្ញាធរផាកពិន័យជនណាចោលសំរាមទីសាធរណៈ

ភ្នំពេញ៖លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ​ជម្រុញអោយ​អភិបាលខណ្ឌ​ និងមន្ត្រីមន្ទីរពាក់ព័ន្ធ​ទាំងអស់​ធ្វើការផាកពិន័យទៅលើកបុគ្គដែលចោលសំរាម​តាម​ទីសាធារណៈ​ រំលោភលើច្បាប់អន្តរក្រសួងស្ថាប័ន​បានចែងកន្លងមក​។អភិបាលរាធានីភ្នំពេញ​លោកឃួង​ ស្រេង​ បានលើកឡើងបែបនេះ​ នៅកិច្ចប្រជុំស្តីពីបញ្ហាសំរាម​ ជាមួយអភិបាលខណ្ឌ​ និងមន្ទីរពាក់ព័ន្ធ​នានា​នៅរសៀលថ្ងៃទី១៤​ ខែកញ្ញា​ឆ្នាំ២០១៨នេះ​ នាសាលារាជធានីភ្នំពេញ​ ។

ចៅហ្វាយក្រុងលោកឃួង​ ស្រេង​បានបញ្ជាក់ទៀតថា​ សំរាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី​ នៅតាមផ្លូវសាធារណៈ​ដូចជា​៖​ ការចាក់សំរាប់ចោលចូលទៅលើលូ​ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈ​ ត្រូវអនុវត្តផាកពិន័យទៅតាមច្បាប់អន្តរក្រសួងដែរចែង​ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ​លោកបានលើកឡើងព​បញ្ហា​ទីលានចាក់សំរាម​ នៅរាជធានីភ្នំពេញ​និងត្រូវធ្វើការរៀបចំពង្រឹកបន្ថែមទៅ​ដើម្បីឆ្លើយតបទៅនិងតម្រូវ​ការ​ នៃការកើនឡើងនៃ​សំរាម​ ទៀតសោទ​បើមិនពង្រឹកនោះទេ​ នៅប៉ុន្មានឆ្នាំខាងមុនទៀត​រាជធានីភ្នំពេញ​ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន​។ ជាមួយនិងការពង្រឹកកន្លែងចាក់សំរាម​ជាបន្តបន្ទាប់​ក៏ពិតមែន​ ប៉ុន្តែតាមរបាយការរបស់ក្រុមហ៊ុន​ សុីនទ្រី​បានបញ្ជាក់ថា​ ការប្រមូលចំនូលពីការបង់ថ្លៃសេវាដឹកជញ្ជូនសំរាមមានការធ្លាក់ចុះ​ ។សូ​មបញ្ជាក់ថា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុ​ក្រឹត្យ​ថ្មី​មួយ​ស្ដីពី​«ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន»ដែល​កំណត់​ឲ្យ​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ។ដោយ៖វេង សំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *