ទំព័រដើម / តុលាការ / បញ្ជូនខ្លួនចោរ២នាក់ប្លន់លុយជិត២ម៉ឺនដុល្លារនៅខណ្ឌសែនសុខទៅតុលាការ

បញ្ជូនខ្លួនចោរ២នាក់ប្លន់លុយជិត២ម៉ឺនដុល្លារនៅខណ្ឌសែនសុខទៅតុលាការ

ភ្នំពេញ៖ចោរប្លន់២នាក់ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនក្រុមចោរប្លន់២នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្លន់ស្ត្រីរកស៊ីរាប់លុយនៅផ្សារឈូកមាសខណ្ឌសែនសុខអស់លុយជិត២ម៊ឺនដុល្លារ។ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យខាង​លើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បង្ក្រាបបានក្រុមចោរប្លន់ប្រដាប់ អាវុធចំនួន២នាក់ដែលបានប្លន់ទ្រព្យសម្បត្តិយ៉ាងសកម្ម នៅក្នុងភូមិ​សា​ស្ត្ររាជធានីភ្នំពេញ​ រួមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម និងវត្ថុតាងមួយចំនួនធំ សម្រាប់ធ្វើសកម្មកម្មភាពប្លន់។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យគឺតាំង រុន អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងឡា ធារ៉ា អាយុ២៤ឆ្នាំមានមុខរបរមិនពិតប្រាកដមានទីលំនៅភូមិរកាកោង ឃុំរ កា​កោង ស្រុកមុខកំពូល ខេត្តកណ្តាល។សមត្ថកិច្ចបន្តថាវត្ថុតាងដកហូតបានរួមមាន​៖ ម៉ូតូចំនួន២គ្រឿង (សេ១២៥មួយគ្រឿង និងម៉ូតូម៉ាកស្កុបពី១គ្រឿង),អាវុធ​ខ្លីចំនួន២ដើម (ម៉ាករ៉ូឡូ​១​ដើម និងម៉េអាកុលចំនួន១ដើម និងម្សៅពណ៌សមួយកូនកញ្ចប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនក្រុមជនសង្ស័យ កាល​ពីថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០១៨ថ្មីៗនេះ បានប្លន់ទ្រព្យសម្បត្តិស្ត្រីជាអ្នករកស៊ីរាប់លុយ នៅក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយដកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកក្បាល ដើម្បីប្លន់យកទ្រព្យសម្បត្តិបានប្រាក់ដុល្លារចំនួន១.៧ម៉ឺនដុល្លារនិងប្រាក់រៀលចំនួន​៥លានរៀល។បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពង់ស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *