ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងអប់រំប្រកាសសូម​ទោសនិង​សោកស្តាយ​​​ ចំពោះកំហុស​​ដោយ​​អ​​ចេតនាករណីសិស្សបាក់ដុបធ្លាក់

ក្រសួងអប់រំប្រកាសសូម​ទោសនិង​សោកស្តាយ​​​ ចំពោះកំហុស​​ដោយ​​អ​​ចេតនាករណីសិស្សបាក់ដុបធ្លាក់

ភ្នំពេញ៖ក្រសួងអប់រំប្រកាសសូម​ទោសនិង​សោកស្តាយ​​​ ចំពោះកំហុស​​ដោយ​​អ​​ចេតនាករណីសិស្សបាក់ដុបធ្លាក់និងនាំអោយសិស្សតវ៉ាករណីមិនបានបូកពិន្ទុមួយចំនួន។

យោងសេចក្ដីប្រកាសរបស់ក្រសួងអប់រំបានអោយដឹងថាក្រសួងប្រកាសសូម​ទោសនិង​សោកស្តាយ​​​ ចំពោះកំហុស​​ដោយ​​អ​​ចេតនា។

កន្លងមកក្រសួងបានបង្កើតគណៈកម្មការកោសល្យវិច្ច័យនេះមានលោករដ្ឋមន្ដ្រី ហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំធ្វើជាប្រធាននិងមានតួនាទីទទួលនិងដោះស្រាយរាល់ពាក្យបណ្តឹងរបស់សិស្សដែលមិនសុខចិត្តចំពោះលទ្ធផលប្រឡ ងឆ្នាំ២០១៨នេះដោយឈរលើគោលការណ៍ ច្បាប់ តម្លាភាពនិងអាចទទួលយកបាន”។

ក្រ សួ ងបានទទួលពាក្យបណ្តឹងពីសិស្សនៅទូទាំងប្រទេសចំនួន៥០០បណ្តឹងក្នុងនោះបណ្តឹងទាក់ទងនឹងមុខវិជ្ជាគណិតវិទ្យាមានច្រើ នជាងគេបន្ទាប់មកមានបណ្តឹងមុខវិជ្ជាគីមីវិទ្យា អក្សរសាស្ត្រខ្មែរនិងមុខវិជ្ជាជីវវិទ្យា។

បើតាមលោ​ក ឌី ​​​​​​​​​ខាំ​បូ​លី អ្ន​​​​​​​​​​​​​​​​​​កនាំពា​​​​​​​​​ក្យ​ក្រសួង​​​​​​​​​​អប់រំ យុវជន និង​កីឡា ចេញ​ម​​​​​​​​​​​​ក​ប្រាប់អោយដឹងកន្លងមកថា៖” កំហុស​នេះ ក្នុង​នាម​ថ្នាក់​​​​​​​​​​​ដឹកនាំ​ក្រសួ​​​​​​​​​ង​អប់រំ ​​​​​​​​​​​​​​​​​លោក​រដ្ឋមន្ត្រី ហ​​​​​​​​​​ង់ ជួន​ណារ៉ុន បា​​​​​​​​​​ន​ផ្ដាំ​សុំទោ​​​​​​​​​​ស​បេក្ខជន​​​​​​​​​​​​​​​​​​​​ប្រឡង មាតាបិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​​​​​​​​​​ទាំងអស់ ក្នុងក​​​​​​​​រណីនេះ ​​​​​​​​​​​​​​​​​​​​​​​​។ យើង​មិ​​​​​​​​​​ន​ចង់ឱ្យ​​​​​​​​​​​​​មាន​​​​​​​​​​​​​បញ្ហា​​​​​​​​​​​​​នេះ​​​​​​​​​​​​​ទេ ។ វា​កើ​​​​​​​​​​​​​​​​​​ត​ឡើង​​​​​​​​​​​​​​​​​​​​​​​​ព្រោះ​បច្ចេកទេ​​​​​​​​​​​ស​កំព្យូទ័រ ហើ​យ ​​​​​​យើង​​​បាន​ប្រជុំ ​​​​​​​​​ដើម្បី​មិ​​​​​​​​​​​នឱ្យ​មា​​​​​​​​​​ន​បញ្ហា​​​​​​​​​​​​​​​​​​​​​​នេះ​កើត​​​​​​​​​​​ឡើង​ទៀ​​​​​​​​​​ត​​​ឡើយ” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថាតាមលទ្ធផលប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនប្រឡងជាប់ សរុបចំនួន៧៥ ០៥៩ នាក់ ស្មើនឹង ៦៦. ២១%  ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុបជាង១១ម៉ឺ នក្នុងនោះមានបេក្ខជនជាប់និទ្ទេស Aចំនួន២៩០នាក់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *