ទំព័រដើម / Uncategorized / កម្ពុជានិងចិននឹងជំរុញទំហំពាណិជ្ជកម្មដល់៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០

កម្ពុជានិងចិននឹងជំរុញទំហំពាណិជ្ជកម្មដល់៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០

  ទីក្រុងណាន៖កម្ពុជានិងចិននឹងជំរុញទំហំពាណិជ្ជកម្មដល់៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ដោយឈរកិច្ចសហការប្រតិបត្តិដើម្បីប្រយោជន៍រួមក្នុងនាមដៃគូល្អ។នេះបើតាមឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានលើកឡើងក្នុងពេលអញ្ជើញសម្ពោធស្ដង់ផលិតផលខ្មែរ ក្នុងឱកាស«ពិព័រណ៍ចិន-អាស៊ាន លើកទី១៥» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន។​

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានទស្សនាស្ដង់ផលិតផល កម្ពុជា ជាច្រើននឹងលើកទឹកចិត្តអោយក្រុមហ៊ុនខ្មែរយើងទាំងនោះខិតខំបង្ហាញ និងលក់ផលិតផល កម្ពុជាយើង អោយបានច្រើននៅប្រទេសចិន ដើម្បីសម្រេចបានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឲ្យបាន៦ពាន់លានដុល្លារ នៅឆ្នាំ២០២០ ខាងមុខនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានទស្សនាការដាក់តាំងបង្ហាញតំបន់ សេដ្ឋកិច្ចពិសេសរបស់ចិន នៅខេត្ដព្រះសីហនុ ដែលសព្វថ្ងៃមានជាង១២០រោងចក្រ និងក្រុមហ៊ុន កំពុងដំណើរការយ៉ាងសកម្ម និងមានកម្មករខ្មែរយើងជាង២ម៉ឺននាក់។ ទន្ទឹមនឹងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានទស្សនាការតាំងបង្ហាញតំបន់សេដ្ឋកិច្ច ពិសេសនៅស្ទឹងហាវ ខេត្ដព្រះសីហនុ ដែលភាគីចិនសហការជាមួយខ្មែរយើងវិនិយោគថវិកាជាង១០ពាន់លានដុល្លារ។
ឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក៏បានទទួលជួបលោកជំទាវ អ៊ូ សុងឆុង (Wu Zhongqiong) អភិបាលរងខេត្តជាំងស៊ី ដែលមានប្រជាជន ចំនួន៤៦លាននាក់ បានអញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅទស្សនកិច្ច នៅខេត្ដជាំងស៊ី។

ឆ្លៀតឱកាសនោះលោកជំទាវមានប្រសាសន៍ថា ខេត្តជាំងស៊ី ចង់មានកិច្ចសហ ប្រតិបត្ដិការវិស័យ ទេសចរណ៍ជាមួយកម្ពុជា ដើម្បីអោយទេសចរចិននៅខេត្ដជាំងស៊ី មកទស្សនា កម្ពុជាអោយបានច្រើន ព្រមទាំងចង់អោយមានការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសចង់ ទិញកសិផល ពីកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅនូវបំណងរបស់ខេត្ដ ជាំងស៊ីនេះ។

ក្នុងពេលដែលកម្ពុជាកំពុងរកទីផ្សារលក់កសិផលកម្ពុជា ព្រមទាំងជម្រុញទេសចរចិន មកកម្ពុជាអោយបានច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរអោយមានការហោះហើរ ត្រង់ពីខេត្ដជាំងស៊ីមកកម្ពុជា ដើម្បីផ្លាស់ប្ដូរទេចរចិនមកទស្សនាកម្ពុជាអោយបានច្រើន។ ព្រមទាំង អោយមានការវិនិយោគចិននៅខេត្តជាំងស៊ី មកវិនិយោគនៅកម្ពុជាអោយបានច្រើន ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោកជំទាវ Wu Zhongqiong អភិបាលរងខេត្តជាំងស៊ី អំពីទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ ដែលបានកើនឡើងដល់ភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។

គួររំលឹកថាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ហោ ណាំហុងឧបនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធស្ដង់ផលិតផលខ្មែរ ក្នុងឱកាស«ពិព័រណ៍ចិន-អាស៊ាន លើកទី១៥» នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន ដែលមានស្ដង់ទំនិញ ចំនួន១៤៥ស្ដង់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *