ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងអប់រំ ពន្យាពេលការប្រកាសលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ

ក្រសួងអប់រំ ពន្យាពេលការប្រកាសលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ

ភ្នំពេញ៖ក្រសួងអប់រំ ពន្យាពេលការប្រកាសលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩។

យោងសេចក្ដីប្រកាសក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការប្រកាសលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជនសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ត្រូវបានពន្យាពេល ពីថ្ងៃទី១៧ មកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨វិញ។

លទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ នឹងមានផ្សព្វផ្សាយនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *