ទំព័រដើម / ព័ត៌មានសំខាន់ៗ / ចំនួនពលរដ្ឋហ្វីលីពីនស្លាប់ដោយសារព្យុះកើនឡើងដល់២៥នាក់រីឯការខូតខាតពិតប្រាកដមិនដឹងនៅឡើយ
Typhoon Mangkhut update

ចំនួនពលរដ្ឋហ្វីលីពីនស្លាប់ដោយសារព្យុះកើនឡើងដល់២៥នាក់រីឯការខូតខាតពិតប្រាកដមិនដឹងនៅឡើយ

Typhoon Mangkhut update

ក្រុងមានិល៖ចំនួនពលរដ្ឋហ្វីលីពីនស្លាប់ដោយសារព្យុះឡើង២៥នាក់រីឯការខូតខាតពិតប្រាកដមិនដឹងនៅឡើយដោយសារបណ្ដាញទំនាក់ទំនងកាត់ផ្ដាច់។

កាលពីម្សិលមិញព្យុះទីហ្វុងម៉ាន់ឃុតចាប់ផ្ដើមវាយប្រហារហ្វីលីពីនខណៈពលរដ្ឋ៤លាននាក់រងការគំរាមកំហែងក្នុងនោះយ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់តាមសេចក្ដីរាយការណ៍បឋមបន្ទាប់ពីព្យុះដ៏ធំមួយបាននាំមកនូវការបំផ្លិចបំផ្លាញទៅភាគខាងជើងប្រទេសហ្វីលីពីន។

ព្យុះទីហ្វុងម៉ាន់ឃុតបានវាយប្រហារកោះលូហ្សុនរបស់ហ្វីលីពីនហើយឥឡូវនេះកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆ្ពោះទៅកាន់ប្រទេសចិន។

មន្ត្រីរដ្ឋាភិបាលបាននិយាយថាអគារស្ទើរតែទាំងអស់នៅក្នុងទីក្រុងត្យហ្គាហ្គៅបានរងការខូចខាតហើយការទំនាក់ទំនងបានកាត់ផ្ដាច់នៅកន្លែង។មនុស្សជាង ៤ លាននាក់រងការគំរាមកំហែងដោយសារស្ថិតនៅក្នុងផ្លូវព្យុះដែលមានខ្យល់បក់ដែលមានល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញចំពេលការព្រមានព្យុះ។នៅក្នុងសេចក្ដីរាយការណ៍ចំនួនមនុស្សស្លាប់ដំបូងបានបញ្ជាក់ថាអ្នកជួយសង្គ្រោះពីរនាក់ត្រូវបានសំលាប់ដោយព្យាយាមជួយមនុស្សដែលជាប់នៅក្នុងការបាក់ដី។របាយការណ៍មិនបានបញ្ជាក់អះអាងពីការស្លាប់និងរបួសនៅក្នុងទីក្រុងអាប៉ារីនៅឡើយ។ មជ្ឈមណ្ឌលជម្លៀសនៅទីនោះត្រូវបានគេនិយាយថាត្រូវបានបំផ្លាញហើយបណ្តាញទូរស័ព្ទកំពុងកាត់ផ្ដាច់។ប្រទេសហ្វីលីពីនបានរងគ្រោះព្យុះទីហ្វុង Haiyan បានវាយប្រហារនៅហ្វីលីពីនកាលពីឆ្នាំ 2013 ដែលបានសម្លាប់មនុស្សជាង ៧ពាន់ នាក់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *