ទំព័រដើម / តុលាការ / សាលាឧទ្ធរណ៍លុបចោលសវនាការសំណុំរឿងលោកកឹមសុខាមេធាវីដកពាក្សវិញ

សាលាឧទ្ធរណ៍លុបចោលសវនាការសំណុំរឿងលោកកឹមសុខាមេធាវីដកពាក្សវិញ

ភ្នំពេញ៖មិនមានសវនាការដូចការគ្រោងទុកបេើតាមការបញ្ជាក់លោកទូច ថារិទ្ធអ្នកនាំពាក្យ​សាលាឧទ្ធរណ៍បានអះអាងថាសវនាការនេះតុលាការ​សម្រេចលុប​ចោលសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក​កឹម សុខាអតីតប្រធានគណ​បក្សសង្គ្រោះជាតិដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី​១៧ខែកញ្ញាឆ្នាំ២០១៨នេះបន្ទាប់ពីក្រុមមេធាវីការពារសិទ្ធិលោកកឹមសុខាបានសម្រេចពាក្យបណ្តឹងក្រោយពេលចៅក្រមបានសម្រេចឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី១០ខែកញ្ញា២០១៨កន្លងមកនេះ។

យោងតាមលោកចាន់​ ចេនមេធាវីការពារសិទ្ធិលោកកឹម សុខាម្នាក់បានបញ្ជាក់​ថាក្រុមមេធាវីបានដាក់ពាក្យប្តឹង​ឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់លោកគីឫទ្ធីចៅក្រមស៊ើបសួរសាលាដំបួងរាជធានីភ្នំពេញកាលពីថ្ងៃទី៣០សីហាឆ្នាំ២០១៨បានសម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោក៦ខែនៅពន្ធនាគារត្រពាំងផ្លុង។បន្ទាប់មកលោកចៅក្រមបានសម្រេចដោះលែងលោកកឹម សុខាឲ្យនៅក្រៅឃុំបណ្តោះអាសន្នទើបក្រុមមេធាវីសម្រេចដកពាក្យបណ្តឹងវិញ។

លោកមេធាវីបានលើកឡើងថាក្រុមមេធាវីការពារសិទ្ធិជនត្រូវចោទលោកកឹមសុខាមិនទាន់បានទទួលព័ត៌មានផ្លូវការពីសាលាឧទ្ធរណ៍ពីការលុបចោទសវនាការឬលើកពេលទេ។លោកថាបើសិនជាពាក្យបណ្តឹងត្រូវបានដើមបណ្តឹងដកវិញមិនមានសវនាការណាមួយធ្វើឡើងកើតទេ។នៅពេលសួរថាពេលនេះស្ថានភាពលោកកឹម សុខាមេចដែរ?លោកមេធាវីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។លោកថា”ខ្ញុំបានលើកឡើងច្រើនដងហើយរឿងនេះ”។/ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *