ទំព័រដើម / សន្តិសុខសង្គម / ចាប់បានចោរម្នាក់ក្នុងចំណោមបក្សពួក២នាក់ឆ្កឹះសោទ្វារថយន្តលួចទ្រព្យសម្បត្តិ

ចាប់បានចោរម្នាក់ក្នុងចំណោមបក្សពួក២នាក់ឆ្កឹះសោទ្វារថយន្តលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍សហការជាមួយសន្តិសុខក្នុង​កោះ​ពេជ្រ​ចាប់ខ្លួន​ដោយបានលួចឆ្កឹះសោបេីកទ្វាររថយន្តយកទ្រព្យសម្បត្តិត្រូវសមត្ថកិ​ច្ចប្រទះ​ឃេីញទាន់ពេលហេតុការនេះកេីតឡេីង កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នៅចំណុចអា​គារI កោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះសុឹម មុន្នីសោភាភេទស្រីអាយុ​៣៨​ឆ្នាំមុខរបរមេផ្ទះស្នាក់នៅផ្ទះលេខ៣៣ផ្លូវលំស្ថិតនៅភូមិសេរីដីដុះសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមុនកេីតហេតុស្រ្តីរងគ្រោះបេីករថយន្តរ៉េវហ្វ័រពណ៌​ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧៣១២។ជនសង្ស័យមានឈ្មោះដួង វណ្ណធីភេទប្រុសអាយុ៤១ឆ្នាំមុខ​របរគ្មាន ស្នាក់នៅផ្ទះលេខ១១០E4 តាមផ្លូវ១៨២ស្ថិតនៅភូមិ៦សង្កាត់បឹងព្រលឹតខណ្ឌ៧មករាបានឆ្លេីយសារភាពចំពោះមុខសមត្​ថកិច្ចខ្លួនបានបេីកទ្វារថយន្តបំរុងលួចយកទ្រព្យសម្បត្តិមានតំលៃមែនតែត្រូវនគរបាលមកទាន់ចាប់ក្របួចតែម្ដង៕គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *