ទំព័រដើម / Uncategorized / ចាប់ខ្លួន២នាក់សង្ស័យជាខ្មាន់កាំភ្លើងបាញ់បោះនៅមុខក្លឹបកំសាន្តរ៉ក់

ចាប់ខ្លួន២នាក់សង្ស័យជាខ្មាន់កាំភ្លើងបាញ់បោះនៅមុខក្លឹបកំសាន្តរ៉ក់

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធានានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងfaថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ បក្ខពួកជនដៃដល់ដែលបានបាញ់ប្រហារនៅមជ្ឈមណ្ឌល Rock ត្រូវបានកម្លាំងជំនាញរបស់លោកបង្ក្រាបបាន ចំនួន២នាក់ ហើយ នៅខេត្តកំពង់ធំ នៅមុននេះបន្ដិច។
ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បញ្ជាក់ថា ដោយមានការសហការជាមួយ​កម្លាំងនគរបាល​នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ធំ ដោយបង្ក្រាបបាន២នាក់ ក្នុងចំណោមបក្ខពួកទាំងអស់៣នាក់ នាព្រឹកថ្ងៃទី០១ ខែធ្នូ។
លោកឧត្តមសេនីយ៍ បន្ថែមថា ពេលនេះដែល កម្លាំងនគរបាលជំនាញរបស់លោក កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ យ៉ាង យកចិត្តទុកដាក់ផងដែរ។
សូមជម្រាបថា ​នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការ​មន នៅព្រឹកទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ករណីបាញ់ប្រហារមួយ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយសម្រាកព្យាបាលនៅ មន្ទីរពេទ្យរុស្ស៊ី៕(ដោយ៖អុីង វុឌ្ឍិន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *