ទំព័រដើម / ប្លែកៗ / Robot ជើង៦ធំជាងគេក្នុងពិភពលោក

Robot ជើង៦ធំជាងគេក្នុងពិភពលោក

អង់គ្លេស៖លោក Matt Denton ជាវិស្វករចក្រភពអង់គ្លេសម្នាក់បង្កើតបាន Robot ដែល
មានជើង៦ធំជាងគេបំផុតក្នុងពិភពលោក។  Robot របស់លោក Denton ត្រូវបានដាក់
បញ្ជូលក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ដោយបញ្ជាក់ថាជា Robot ជើង៦
ធំជាងគេបំផុតក្នុងពិភពលោក។

មនុស្សយន្តរបស់លោកមានកម្ពស់៥ម៉ែត្រដែលត្រូវបានដាក់ឈ្មោះថា Mantis។ វាជា
ប្រភេទ Robot ដែលមានកៅអីសម្រាប់អង្គុយបញ្ជា រឺក៏អាចបញ្ជាវាពីចម្ងាយបាន វាមាន
ទំងន់ ១៨៩៩គីឡូ ហើយវាអាចដើរបានជាង៩គីឡូម៉ែត្រក្នុង១ម៉ោង។


លោក Denton បាននិយាយថាមូលហេតុបណ្ដាលឲ្យលោកបង្កើតមនុស្សយន្តនេះ ដោយសារតែកាលពីក្មេងលោកធ្លាប់បានឃើញវានៅក្នុងខ្សែភាពយន្ត Star Wars
លោកសង្ឃឹមថា Robot  របស់លោកនឹងអាចក្លាយជាតួរអង្គក្នុងខ្សែភាពយន្តផងដែរ។

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *