ទំព័រដើម / សន្តិសុខសង្គម / តុលាការក្រុងសម្រេចឃុំខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងឃាតកម្មលើកប្រពន្ធ

តុលាការក្រុងសម្រេចឃុំខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងឃាតកម្មលើកប្រពន្ធ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ព្រហ្មទណ្ម​នៃ​អធិ​ការ​នគរ​បាល​ខណ្ឌ​មាន​ជ័យបាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោ​ក ម៉េង តូនី ចៅ​ក្រមស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​កា​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​យក​កាំបិត​ប៉័ង​តោ​អាក​ប្រពន្ធ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ដាក់​ពន្ធ​នាគារ​ព្រៃ ស បណ្ដោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃ ស។
សមត្ថកិច្ចបញ្ជាក់​បន្ថែមថា លោក កុល បុន តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​ឈ្មោះ រី ភារៈ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់​នៅ​ផ្ទះ​ជួល​គ្មាន​លេខ ភូមិឬស្សី១ សង្កាត់​ស្ទឹង​មានជ័យ​៣ ខណ្ឌ​មានជ័យ ពី​បទ ប៉ុន​ប៉ង​ឃាត​កម្ម​យោង​តាម​មាត្រា ២៧ និង​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។ ចំណែក​ស្ដ្រី​រង​គ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ ញ៉ា​ញ ស្រីម៉ំ អាយុ ៤០ ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជា​មួយ​ជន​សង្ស័យ​ខាង​លើ ។
គួរ​រំលឹកថា កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧ បុរស​ជាប់​ចោទ​ជា​ប្តី​ខាង​លើ ខឹង​ប្រពន្ធ​ស្ដី​បន្ទោស​រឿង​ផឹក​ស៊ី ខ្លាំង​ពេក ក៏​ស្ទុះ​ទៅ​យក​ប៉័ង​តោ​អាក​ប្រពន្ធ​ខ្លួន​ឯង​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​ត្រង់​ចំណុច​ផ្លូវ​២៧១ ជិត​ផ្សារ​ដើម​ពោធិ៍ ភូមិ​ឬស្សី​២ សង្កាត់ស្ទឹង​មាន​ជ័​យ​៣ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។
ក្រោយពេលកើតហេតុ ជនជាប់ចោទបាន​យ​ក​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ក៏ត្រូវសមត្ថកិ​ច្ច​ឃាត់​ខ្លួន យក​ទៅ​សាក​សួរ និងកសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅតុលា​ការ​ចាត់​ការ​តាម​ច្បាប់​តែ​ម្តង ៕(ដោយ៖អុីង វុឌ្ឍិន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *