ទំព័រដើម / ព័ត៌មានជាតិ / សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជារៀបចំព្រឹត្តិការណ៍ផ្តោតលើវិស័យកសិកម្ម
laba.ws_USA_Independence_Day

សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជារៀបចំព្រឹត្តិការណ៍ផ្តោតលើវិស័យកសិកម្ម

laba.ws_USA_Independence_Day

ភ្នំពេញ៖សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក កម្ពុជា ដោយមាន​ការសម្របសម្រួល​ពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់​ប្រទេស​កម្ពុជា ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា” ធ្វើឡើង​នៅសណ្ឋាគារ​ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨។នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតអាមេរិចបានអោយដឹង។

ប្រភពបានអោយដឹងថា៖គោលបំណងនៃការរៀបចំព្រឹត្តិការណ៍​នេះគឺដើម្បីជួយអោយក្រុមហ៊ុនអាមេរិកមានការយល់ដឹងស៊ីជម្រៅ​ទៅលើវិស័យ​នេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរក​មើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មាន​សក្តានុពល។

ប្រតិភូទាំង ១៦ តំណាងអោយក្រុមហ៊ុន ឈានមុខគេមួយ​ចំនួន ​​របស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ។ វានឹងមានផងដែរ​នូវក្រុម​ហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗ​របស់អាមេរិក។

នៅក្នុងរយៈពេល ២ ថ្ងៃ​នេះ សមាជិកប្រតិភូ នឹងរៀនសូត្រអំពីវិស័យផ្សេងៗទាក់ទង​នឹង​​កសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញ​ក្នុងស្រុក និងទស្សនា​ទីតាំងផលិតកម្ម​ក្នុងមូលដ្ឋាន។ លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *