ទំព័រដើម / ព័ត៌មានជាតិ / សមាគមខ្មែរចំនួន៥នៅអូស្រ្តាលីប្រកាសគាំទ្រការសម្រេចរបស់តុលាការកំពូលរំលាយបក្សសង្គ្រោះជាតិ

សមាគមខ្មែរចំនួន៥នៅអូស្រ្តាលីប្រកាសគាំទ្រការសម្រេចរបស់តុលាការកំពូលរំលាយបក្សសង្គ្រោះជាតិ

ភ្នំពេញ៖សមាគមណលរដ្ឋខ្មែរចមនួន៥នៅប្រទេសអូស្រ្តាលីកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧បានសរសេរលិខិតទៅកាន់លោកស្កុតរីយាន(Scott Ryan)ប្រធានព្រឹទ្ធសភាអូស្រ្តាលី​ពីការគាំទ្ររបស់សមាគមពេលរដ្ឋខ្មែរនៅអូស្រ្តាលីចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជាដែលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦​ខែវិច្ឆិកា ឆ្នាំ២០១៧។

សមាគមពលរដ្ឋខ្មែរទាំង៥បានសរសេរលិខិតរួមគ្នាបានលើកឡើងថា”យើងខ្ញុំទាំងអស់គ្នាសូមឃម្រាប់លោកប្រធានព្រឹទ្ធសភាមេត្តាជ្រាប់ថាយើងខ្ញុំបានតាមដានដោយយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយថ្មីៗនៅក្នុងប្រទសកម្ពុជា”។

សមាគមនបានលើកឡើងថា៖”យើងខ្ញុំបានតាមដានពីការសម្រេចរបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរំលាយគណបក្សសង្គ្រោះជាតិនិងការសម្រេចរបស់តុលាការក្នុងការហាមឃាត់អតីតថ្នាក់ដឹក​នាំគណបក្សសង្គ្រោះជាតិ១១៨រូបមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ”។

សមាគមទាំងប្រាំរួមមាន៖១.សមាគមវប្បធម៌កម្ពុជាសាជីវកម្មរដ្ឋអូស្រ្តាលីខាងត្បូង។២.សមាគមនមិត្តភាពកម្ពុជានិងវប្បធម៌ប្រចាំរដ្ឋអូស្រ្តាលីខាងត្បូងសាជីវកម្ម។៣.សមាគមខ្មែរ-អូស្រ្តា​លី​នៃរដ្ឋឃ្វីនស្លែនដ៍សាជីវកម្ម​។សមាគមខ្មែរ-អូស្រ្តាលីរដ្ឋវិចតូរីយ៉ានិង៥.សមាគមយុវជនខ្មែរទី​ក្រុងស៊ីដនី។

សមាគមខ្មែរអូស្រ្តាលីខាងលើបានលើកឡើងថា៖ក្រោយពីការសម្រេចរបស់តុលាការកំពូលខាងលើករួចមកយើងខ្ញុំបានសង្កេតឃើញមានប្រតិកម្មផ្សេងៗគ្នាពីសហគមន៍អន្តរជាតិ ដែលបង្ហាញពីកង្វល់របស់ពួកគេចំពោះស្ថានភាពនយោបាយនៅកម្ពុជា។យើងខ្ញុំបានសង្កេតឃើញថាមានការបកស្រាយផ្ទុយគ្នាចំនួនពីរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។

សមាគមខ្មែរ.អូស្រ្តាលីបានលើកឡើងថា៖ប្រទេសមួយចំនួនបានលើកឡើងពីការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាខណៈពេលដែលប្រទេសមួយចំនួនទៀតបានចាត់ទុកថានេះជាកិច្ចការផ្ទៃក្នុងប្រទសកម្ពុជាគួរតែពួកគេជៀសវាងពីការជ្រៀតជ្រែកអធិបតេយ្យភាពរបស់កម្ពុជា។

សមាគមខ្មែរអូស្រ្តាលីបានបញ្ជាក់ថា៖ដូចនេះសេចក្តីសម្រេចរបស់តុលាការកំពូលគឺបុព្វសិទ្ធិ របស់កម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួនដើម្បីធានាថាដំណើរលទ្ធិប្រជាធិបតេយ្យត្រូវបាន​គោរព។បន្ថែមលើនេះទៀត”យើងខ្ញុំបានសង្កេតឃើញថាមានសមាគមខ្មែរនៅក្រៅប្រទេសមួយចំនួនបានរៀបចំការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចតុលាការកំពូល”ខាងលើ។

ក្នុងមានតំណាងឲ្យសមាគមពលរដ្ឋខ្មែរទាំង៥ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីពួកគាត់សូមសំដែងចំណាប់អារម្មណ៍ជម្រាបជូនលោកប្រធានព្រឹទ្ធសភានូវចំណុចមួយចំនួនដូចខាងក្រោម៖ព្រះរាជាណាចក្រកម្ពុជាជាប្រទសនិយមអាស្រ័យធម្មនុញ្ញដោយប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរិភាពពហុបក្ស ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *