ទំព័រដើម / ព័ត៌មានសំខាន់ៗ / ប្រធានាធិបតីម៉ិកស៊ិកប្រកាសលក់យន្ដហោះចោលមកជិះយន្ដហោះធម្មតាវិញ

ប្រធានាធិបតីម៉ិកស៊ិកប្រកាសលក់យន្ដហោះចោលមកជិះយន្ដហោះធម្មតាវិញ

ម៊ីស៊ីកូ៖ប្រធានាធិបតីម៉ិកស៊ិកទើបជាប់ឆ្នោតលោកAndrés Manuel Lopez Obradorមានផែនការលក់យន្តហោះប្រតិកម្មរបស់ប្រធានាធិបតីបន្ទាប់ពីចំណាយពេល ៣ ម៉ោងលើយន្តហោះពាណិជ្ជកម្មមួយនិងម្យ៉ាងកុំអោយពលរដ្ឋចំណាយច្រើនពេកលើប្រធានាធិបតី។

លោកLópez Obrador បានប្ដេជ្ញាថានឹងបន្តផែនការរបស់គាត់ទោះបីជាត្រូវបានជាប់គាំងនៅលើផ្លូវយន្ដហោះដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។លោកបាននិយាយពីកៅអីរបស់លោកនៅលើយន្តហោះពាណិជ្ជកម្មកាលពីថ្ងៃពុធថា: «ខ្ញុំនឹងមិនឡើងយន្តហោះរបស់ប្រធានាធិបតីទេ។មេដឹកនាំឆ្វេងនិយមដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដានឹងត្រូវស្បថចូលកាន់តំណែងក្នុងខែធ្នូ។

យន្តហោះ Boeing 787 Dreamliner មានតម្លៃ ២១៨លានផោន ត្រូវបានប្រគល់ឱ្យកាលពី ២ ឆ្នាំមុនបន្ទាប់ពីត្រូវបានបញ្ជាទិញដោយអតីតប្រធានាធិបតីហ្វីលីបកាឌ័រនៅឆ្នាំ ២០១២ ។យោងតាម ការស្រាវជ្រាវយន្តហោះDreamliner ដែលទំនើបបំផុតនិងមានប្រសិទ្ធិភាពបំផុតនិងត្រូវបានប្រើប្រាស់ដោយមេដឹកនាំពិភពលោកដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *