ទំព័រដើម / សន្តិសុខសង្គម / នគរបាលម្នាក់ទៅពីខេត្តព្រៃវែងលក់ទឹកស្លាប់នៅខេត្តកោះកុងផឹកស្រាស្រវឹងធ្លាក់ពីលើទូកចូលក្នុងសមុទ្រ

នគរបាលម្នាក់ទៅពីខេត្តព្រៃវែងលក់ទឹកស្លាប់នៅខេត្តកោះកុងផឹកស្រាស្រវឹងធ្លាក់ពីលើទូកចូលក្នុងសមុទ្រ

ខេត្តកោះកុង៖នគរបាលម្នាក់មកពីខេត្តព្រៃវែងមកលេងបងប្អូននៅខេត្តកោះកុង ដូចមកស្លាប់អញ្ចឹង​ខណះពេល​ជួបជុំបងប្អូនផឹកសុីស្រវឹង ហើយទៅបត់ជើងនៅលើកន្ទុយទូកបានធ្លាក់ ទឹកលុងស្លាប់យ៉ាងអាណោចអាធ័ម តែម្ដង។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ថ្ងៃទី០៤ ខែធ្នូរ ឆ្នាំ​២០១៧ វេវេលាម៉ោង៧និង​៤៥​នាទី មានករណីមនុស្សលង់ទឹកស្លាប់ ត្រង់ចំណុចកំពុងផែ ទទួលទិញផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ខាងលើ​ ឈ្មោះ ធិន ពៃ ជា អនុសេនីយ៌ទោ ធ្វើជាប៉ូលីសនៅខេត្តព្រៃវែង។
បច្ចុប្បន្ន សាកសពត្រូវបានសមត្តកិច្ចស្រុក សហការជាមួយជុំនាញពេទ្យខេត្ត ចុះធ្វើកុសលវិច្ច័យរកឃើញថាពិតជាស្រវឹងធ្លាក់ទឹកស្លាប់ពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ច ប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។(ដោយ៖សន សុម្ភស្ស)

Leave a Reply

Your email address will not be published. Required fields are marked *