ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ បញ្ចុះតម្លៃ៣០%

ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ បញ្ចុះតម្លៃ៣០%

ភ្នំពេញ: ក្រុមហ៊ុនរថយន្តហ៊ីយ៉ាន់ដាយ ដាក់ដំណើរការជាថ្មីនូវមជ្ឈមណ្ឌល​បម្រើសេវាកម្មជួសជុលរថយន្ដ និងគ្រឿងបន្លាស់ ជាមួយនឹងការលក់បញ្ចុះតម្លៃ​លើគ្រឿងបន្លាស់រហូតដល់៣០ភាគ។

            លោក ប្រាយអ៊ែន ខូ នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនហ៊ីយ៉ាន់ដាយ បានមានប្រសាសន៍ អោយដឹងថា ការបើកសម្ពោធនូវមជ្ឈមណ្ឌលបម្រើសេវាកម្មជួសជុល នៅសាខាព្រះមុន្នីវង្សនេះ ក្រុមហ៊ុននឹងផ្តល់ឲ្យអតិថិជននូវលក្ខខណ្ឌពិសេសជាច្រើនដូចជា ការបញ្ចុះតម្លៃលើគ្រឿងបន្លាស់រហូតដល់៣០ភាគរយ ការលាងរថយន្ដដោយឥតគិតថ្លៃ ការលាងសម្អាតម៉ាស៊ីនរថយន្ដ ប្រព័ន្ធម៉ាស៊ីនត្រជាក់  និងការថ្លឹងកង់រថយន្ដ ដោយឥតថ្លៃផងដែរ។

       នៅឆមាសដើមឆ្នាំ២០១៧នេះកំណើននៃការលក់រថយន្ត ហ៊ីយ៉ាន់ដាយ ក្នុងប្រទេសកម្ពុជា កើនឡើង២៥% ពិសេសម៉ូត​ដែលលក់​ដាច់ជាង​គេ គឺ​ប្រភេទរថយន្ត អេជវ័ន ១២កៅអីប្រភេទរថយន្ត អេជយូវី ៥កៅ តុកសាន់។

      គួរបញ្ចាក់ថាក្រុមហ៊ុនហ៊ីយ៉ាន់ដាយ គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវ រថយន្ដហ៊ីយ៉ាន់ដាយគ្រប់ប្រភេទនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលមាននាំចូលរថយន្ដខ្នាតតូច រថយន្ដលក្ខណៈគ្រួសារ ប្រភេទដឹកអ្នកដំណើរ រថយន្ដដឹកទំនិញនិងរថយន្ត អាជីវកម្មគ្រប់ប្រភេទផងដែរ អត្ថបទ៖ ម៉ៅ ចរិយា 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *