ទំព័រដើម / សន្តិសុខសង្គម / ជាងធ្វើផ្ទះម្នាក់លើទរទឹកបណ្តាលឱ្យប៉ះខ្សែរភ្លើងឆក់ធ្លាក់ស្លាប់នៅស្រុកភ្នំស្រួច

ជាងធ្វើផ្ទះម្នាក់លើទរទឹកបណ្តាលឱ្យប៉ះខ្សែរភ្លើងឆក់ធ្លាក់ស្លាប់នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖បុរសម្នាក់ជាងធ្វើផ្ទះត្រូវឆក់ខ្សែរភ្លើងស្លាប់ភ្លាមៗខណៈដែរជនរងគ្រោះលើកទរទឹកប៉ះខ្សែភ្លើងឆក់នៅចំណុចភូមិជន្លុងម្លូឃុំព្រៃរំដួសស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ហេតុការណ៍ឆក់ខ្សែរភ្លើងនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨។
មន្ត្រីនគរបាលជំនាញស្រុកភ្នំស្រួចបានឱ្យដឹងថាជនរងគ្រោះដែលត្រូវឆក់ខ្សែរភ្លើងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនោះមានឈ្មោះឡុង ឌឿនភេទប្រុសអាយុ៥៨ឆ្នាំរស់នៅភូមិព្រៃរមៀតឃុំព្រៃរំដួលស្រុកភ្នំស្រួច។បានទៅធ្វើផ្ទះឱ្យឈ្មោះប៉ុន តូចភេទស្រីអាយុ៣៥ឆ្នាំនៅចំណុចកើតហេតុខាងលើ។
ប្រភពបានបន្តថាមូលហេតុដែលបណ្តាលឱ្យជនរងគ្រោះឆក់ខ្សែរភ្លើងបណ្តាលឱ្យស្លាប់នោះដោយសារជនរងគ្រោះបានលើកទរទឹក(សង្ក័សី)ឡើងទៅដាក់នៅលើផ្ទះហើយទរទឹកនោះបានប៉ះជាមួយខ្សែរភ្លើង(កាបស្រាតធំ)ដែលគេដាក់តាមបង្គោលនៅមុខផ្ទះ។ បណ្តាលអោយឆក់ធ្លាក់មកលើដី កំពស់០៦ម៉ែត្រ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។កោយពីមន្ត្រីជំនាញ
ពិនិត្យ នឹងស្រាវជ្រាវ សាកសពខាងលើគឺស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន មិនមានពាក់ពន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ នឹងបានប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕អត្ថបទ៖មៀច ឈាន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *