ទំព័រដើម / សន្តិសុខសង្គម / អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប​ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប​ត្រូវបានតុលាការបដិសេធមិនឲ្យនៅក្រៅឃុំ

ភ្នំពេញ៖អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការបដិសេធការសុំនៅក្រៅឃុំតាមស្នើសុំនោះទេ។ជនជាប់ចោទលោក អួន​ឈិន និងលោក យាង សុជាមេត្តាត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២១៧ក្នុងផ្ទះសំណាងម៉ារឌី។

កាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៧ លោក កែវ វាន្នី មេធាវីកាពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបដែលជាប់ឃុំនៅពន្ធនាគារព្រៃស ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័តមានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការ ពារជាតិ បានដាក់ពាក្យសុំឲ្យកូនក្តីនៅក្រៅឃុំបណ្តោះអាសន្ន។ក៏ប៉ុន្តែមិនត្រូវបានលោកកចៅក្រម ពេជ្រ វិជ្ជាធរ អនុញ្ញាតិឲ្យនៅក្រៅឃុំតាមការស្នើសុំទេ។នេះតាមការបញ្ជាក់របស់មន្ត្រីតុលាការប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០១៧នេះ។
យោងតាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌឃើញថាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំបើសិនជាតុលាការរកឃើញថាមានពិរុទ្ធភាពដូចសេចក្តីសន្និដ្ឋានចោទប្រកាន់នេះមែន។
លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា នៅក្នុងបន្ទប់ជួលនៃសណ្ឋាគារ ម៉ារ៉ាឌី ស្ថិតក្នុងខណ្ឌមានជ័យ ជិតគល់ស្ទឹងមានជ័យ ក្រុងភ្នំពេញពាក់ព័ន្ធលួចផលិតព័ត៌មាន ផ្ញើឲ្យវិទ្យុអាស៊ីសេរី ដែលមានការិយាល័យនៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។លោក អ៊ួន ឈិន បានបដិសេធនៅក្នុងកំណត់ហេតុ របស់សមត្ថកិច្ចកាលពីថ្ងៃទី១៤ វិច្ឆិកា នោះថា ការបង្កើតស្ទូឌីយោនេះឡើង គឺដើម្បីធ្វើ ថតសំឡេងច្រៀងការ៉ាអូខេជាលក្ខណៈគ្រួសារ និងស៊ីឈ្នួលគេថតកម្រងអាពាពិពាហ៍ ប៉ុណ្ណោះ ពោលវាពុំមែនជាការលួចផលិតព័ត៌មាន បម្រើឲ្យស្ថាប័នអាស៊ីសេរីទៀតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *