ទំព័រដើម / ព័ត៌មានជាតិ / ខេត្តបន្ទាយមានជ័យមានចំការមីនចំនួន៤.១៤៧​កន្លែងដែលត្រូវដោះសំអាត

ខេត្តបន្ទាយមានជ័យមានចំការមីនចំនួន៤.១៤៧​កន្លែងដែលត្រូវដោះសំអាត

ខេត្តបន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យឆ្នាំ២០១៨រងគ្រោះថ្នាក់ដោយសារគ្រាប់មីន៤ករណីបណ្តាលស្លាប់១នាក់របួសធ្ងន់និងស្រាល២នាក់រកឃើញគ្រាប់មិនទាន់ផ្ទុះ៣.៥៤៤គ្រាប់និងមានចំការមីនចំនួន៤.១៤៧​កន្លែងដែលត្រូវដោះសំអាត។នេះបើតាមមន្ដ្រីបានអោយដឹងនៅថ្ងៃនេះ។
ក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖”ខេត្តបន្ទាយមានជ័យមានចំការមីនចំនួន៤.១៤៧​ចម្ការមីនស្មើផ្ទៃដី២៨.៧២០ហិកតា ហើយបោះសំអាតមីនរយៈពេល៨ឆ្នាំបានបោះសំអាតមីនបានចំនួន២.៦៦៥ចម្ការមីនផ្ទៃដីស្មើ១៣.០៩០ហិកតា និងចម្ការមីនដែលនៅសល់ចំនួន១.៤៨២ចម្ការមីនស្មើផ្ទៃដីនៅសល់ចំនួន១៥.៦៣២ហិកតា។
លោកបានបញ្ជាក់ថា៖”ក្នុងឆ្នាំ២០១៨បានបោះសម្អាតមីនបានជាង៩០០ហិកតារកឃើញនិងកំទេចចោលមីនប្រឆាំងមនុស្សចំនួន១.៦៥១គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៨គ្រាប់ និងសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាមចំនួន១.៨៦៥គ្រាប់”។រងគ្រោះដោយគ្រាប់មីនមាន៤ករណីបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់ និងងងាប់សត្វគោ២ក្បាល ខូចខាតគ្រឿងចក្រ១គ្រឿងដែលកំពុងឈូសឆាយធ្វើផ្លូវតាមបន្ទាត់ព្រំដែន។
លោក ចៅ ឡាយ អគ្គលេខាធិការរងអាជ្ញាធរមីនបានមានប្រសាសន៍ថា៖កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្គ្រជាតិសកម្មភាពឆ្នាំ២០១៨ដល់២០២៥នេះនៅខេត្តបន្ទាយមានជ័យបោសសម្អាតមីនលើផ្ទៃដីប្រមាណជាង១.២០០ហិកតាដែលកំពុងប្រតិបត្តិករមាន៣ស្ថាប័នគឺមានប្រតិបត្តិករ CMAC អង្គការHALOTrust និងអង្គការCSHD។
លោកបានបញ្ជាក់ថា៖ផែនការយុទ្ធសាស្គ្រជាតិសកម្មភាពមីន ត្រូវមានការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យល់ដឹងអំពីនីតិវិធីនៃការចាត់អទិភាព និងការរៀបចំផែនការបោសសម្អាតមីននៅថ្នាក់ក្រោមជាតិដើម្បីគាំទ្រការរៀបចំផែនការសកម្មភាពមីន ឆ្លើយតបនិងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋានដើម្បីកាត់បន្ថយគ្រោះថ្នាក់និងគាំទ្រកិច្ចការអភិវឌ្ឍន៍៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *