ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រី៖ពុទ្ធចក្រនិងអាណាចក្របច្ចុប្បន្នមានការរីកចំរើន

មន្ដ្រី៖ពុទ្ធចក្រនិងអាណាចក្របច្ចុប្បន្នមានការរីកចំរើន

ខេត្តស្វាយរៀង៖ឯកឧត្តមទេពសាលីនទីប្រឹក្សាសម្តេចក្រឡាហោមសរខេងឧបនាយករដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទ៌បានថ្លែងថា៖ពុទ្ធចក្រនិងអាណាចក្របច្ចុប្បន្នបានដើរទន្ទឹមគ្នាក្នុងការដឹកនាំនិងអភិវឌ្ឃន៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃហើយមានសុខសន្តិភាពពេញលេញដោយសាការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែនជាប្រមុខ។
ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងពិធីអង្ហែព្រះពុទ្ធបដិមាករចូលសាលាវិទ្យាល័យហ៊ុនសែនកំពង់រោទព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨មានការអញ្ជើញចូលរូមពីសម្នាក់លោកអភិបាលស្រុកនិងប្រជាពលរដ្ឋនិងសិក្សាចំនួនជាង៦០០អង្គ/នាក់។
ក្នុុងឱកាសនោះដែរក៏៏បាន​នាំការនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ នឹករលឹក​ពីសំណាក់ សម្តេច​តេជោនិងសម្តេចសរខេង ជូនចំពោះលោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានចូល និងសូមជូនពរ លោកយាយ លោកតា បងប្អូនទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរ មានកម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ ។
ឯកឧត្តមទេពសាលីនបានធ្វើការកោដសសើរដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនសិស្សឲ្យស្គាល់បាបស្គាល់បុណ្យនិងឲ្យជៀសចេញពីគ្រឿងញៀនបែរមកសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាទៅថ្ងៃអនាគត់។
ឯកឧត្តមបានថ្លែងបន្តថា៖យើងក្រឡេកមកមើលវិស្ស័យព្រះពុទធសាសនាន៏មានការរីកចម្រើនគ្រប់ទីកន្លែងហើយវិស្ស័យព្រះពុទ្ធសាសនាន៏ជាថ្នាលបណ្តុះបណ្តាលធ្វើឲ្យមនុស្សចេះប្រតិប្បត្តិតាមធ្វើតែអំពើល្អ ស្គាល់បាប ស្គាល់បុណ្យជាកន្លែងបណ្តុះបណ្តាលធន់ធានមនុស្សទៀត ផង រីឯ អាណាចក្រមានការរីកចម្រើនគ្រប់វិស្ស័យដូចជាទឹកផ្លូវ ភ្លើងរោងចក្រសហគ្រាសអគារសំណង់តូចធំពីទីក្រុងដល់ជនបទប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ខែសមរម្យមានជីវភាពធូ’រធារ៕(ដោយ៖សឿសន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *