ទំព័រដើម / ព័ត៌មានជាតិ / ក្នុងឱកាសបុណ្យភ្ជំបិណ្ឌមន្ដ្រីធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍និងចែកពួកសុវត្ថិភាព

ក្នុងឱកាសបុណ្យភ្ជំបិណ្ឌមន្ដ្រីធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍និងចែកពួកសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ៖អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តក្នុងឱកាសបុណ្យភ្ជំបិណ្ឌបានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍និងចែកពួកសុវត្ថិភាពនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨នៅចំណុចផ្លូវបំបែកជាបួនភ្លើងស្តប់ស្ថិតភូមិ.សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនហើយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តបានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់សិក្សានុសិស្សតាមសាលារៀននិងប្រជាពលរដ្ឋតាមមូលដ្ឋាននិងតាមដងផ្លូវក្នុងស្រុក/ក្រុងអោយបានដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។
លោកបានបញ្ជាក់ថា៖នៅពេលដែលធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកតាមដងផ្លូវបានធ្វើការចែកជូនមួកសុវត្ថិភាពដែលមានការជួយពីក្រសួងសាធារណៈការនិងដឹកជញ្ជូននិងសប្បុរសជនបានជួយមួកសុវត្ថិភាពប្រមាណជាង៥០០មួកត្រូវបានចែកជូនបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវពាក់មួកសុវត្ថិភាពទាំងអស់ការពារគ្រោះកើតឡើង។
លោក លី សារី អភិបាលរងខេត្តនិងជាអនុគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្តបានបញ្ជាក់ថា៖ក្នុងឱកាសបុណ្យកាន់បិណ្ឌឬបុណ្យភ្ជំបិណ្ឌអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ជើងគោកបានធ្វើការផ្សព្វផ្សាយណែនាំបងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងពីច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលធ្វើដំណើរទៅកំសាន្តនៅថ្ងៃបុណ្យ។
លោកបានបញ្ជាក់ថា៖ដោយយោងតាមរបាយការណ៍ការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យ គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងអំឡុងឆ្នាំ២០១៨មានការថយចុះជាងឆ្នាំ២០១៧ដោយប្រជាពលរដ្ឋមានការយល់ដឹងច្រើននិងមានការផ្សព្វផ្សាយពីកម្លាំងនគរបាលនិងមន្ទីជំនាញជាក់ស្តែងពេលនេះបានណែនាំដល់ប្រជាពលរដ្ឋនិងចែកមួកសុវត្ថិភាពចំនួន៥០មួក៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *