ទំព័រដើម / ព័ត៌មានជាតិ / ស្ដ្រីមានផ្ទៃពោះសម្រាលកូនតាមផ្លូវខណៈពេលប្តីកំពុងឌុបតាមម៉ូតូទៅមណ្ឌលសុខភាព

ស្ដ្រីមានផ្ទៃពោះសម្រាលកូនតាមផ្លូវខណៈពេលប្តីកំពុងឌុបតាមម៉ូតូទៅមណ្ឌលសុខភាព

ខេត្តកំពង់ធំ៖ មានហេតុការណ៍មួយបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ដោយសារតែ មានស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវ ខណៈពេលដែលស្វាមីរបស់គាត់កំពុងតែ ឌុបតាមម៉ូតូទៅមណ្ឌលសុខភាព ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីវេលាម៉ោង 10នឹង50នាទី ព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨។
ស្ត្រីមានផ្ទៃពោះគ្រប់ខែ មានឈ្មោះអ៊ុ ផាន ប្ដីឈ្មោះ ភូមិ ផន រស់នៅភូមិជាំស្វាយ ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃកើតហេតុ ប្រពន្ឋប្រាប់ប្តីថា ឈឺពោះរីឯប្តីក៏ប្រញ៉ាប់ឌុបប្រពន្ឋទៅ មណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ចំនុចអូរពកសាមគ្គី ឃុំមានរឹទ្ធិ ដោយសារតែផ្លូវពិបាកពេក ខ្លាចដួលដោយសារផ្លូវរអិល ក៏បានឲ្យប្រពន្ឋចុះដើរ លុះដើរមានមួយសន្ទុះតូច ក៏ឆ្លងទន្លេតាមផ្លូវតែម្តង ដោយពុំទាន់ទាំងដល់ មណ្ឌលសុខភាពស្រុកសណ្ដាន់ផង។
ប្រភព័ត៌មាន បានឲ្យដឹងថា ពេលនោះក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះ ក្នុងពេលមាន ហេតុការណ៍នេះភ្លាម លោក ឡង គឺសឹង អភិបាលស្រុកសណ្តាន់ បានទទួលព័ត៌មាន ក៏បានបញ្ជាឲ្យខាង មណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ យកថយន្តពេទ្យស្រុកដើម្បីជួយសងគ្រោះ លុះរថយន្តពេទ្យមកដល់ក៏នាំគ្នាជួយឡើកដាក់លើររថយន្តយកទៅមណ្ឌលសុខភាពស្រុកសណ្ដាន់ភ្លាមៗតែម្ដង។
ក្នុងនោះប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណ លោកអភិបាលស្រុកសណ្តាន់ និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ស្វះស្វែងជួយអន្តរាគមន៍ រថយន្តសង្រ្គោះ ដឹកស្រ្តីឆ្លងទន្លេមកមណ្ឌលសុខភាព សង្គ្រោះអាយុជីវិតបានទាន់ ពេលវេលាចៀសផុតពីអន្តរាយ ក្នុងនោះប្ដីនឹងប្រពន្ធដែលសម្រាលកូននៅតាមផ្លូវនោះសូមអំពាវនាវដល់សប្បរសជនសូមជួយថវិកាដល់រូបគាត់ផងតាម រយៈអាជ្ញាធរ ដោយសារតែជីវភាពរបស់គាត់ មានភាពខ្វះខាត និងក្រីក្រ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *