ទំព័រដើម / ប្លែកៗ / បុរសម្នាក់បានចាប់ផ្ដើមគូសសញ្ញាព្រួញផ្លូវដើម្បីបន្ថែមផ្លូវធ្វើដំណើរប្រចាំថ្ងៃ

បុរសម្នាក់បានចាប់ផ្ដើមគូសសញ្ញាព្រួញផ្លូវដើម្បីបន្ថែមផ្លូវធ្វើដំណើរប្រចាំថ្ងៃ

នៅក្នុងប្រទេសចិនមានបុរសម្នាក់ខកចិត្តដោយការធ្វើដំណើរប្រចាំថ្ងៃរបស់គាត់ មានភាពយឺតយ៉ាវដោយគាត់បានទៅគូសសញ្ញាព្រួញនៅលើផ្លូវដើម្បីសម្រួលចរាចរណ៍ដោយគ្មានការអនុញ្ញាត្ត គាត់ត្រូវបានគេផាកពិន័យជាប្រាក់ចំនួន$ 151 បន្ទាប់ពីត្រូវបាន ចាប់ខ្លួនដោយកាមេរ៉ាសុវត្តិភាពនៅលើដងផ្លូវ។ 

ប៉ូលីសនៅក្នុងខេត្ត Lianyungang ខេត្ត Jiangsu បាននិយាយថាកាមេរ៉ាទូរទស្សន៍ CCTV នៅច្រកមមាញឹកនេះបានថតរូបលោក Xiao Cai អាយុ 28 ឆ្នាំ នៅពេលគាត់ប្រើថ្នាំលាប ពណ៌ស គូសបន្ថែមលើផ្លូវដើម្បីបន្ថែមព្រួញកំណត់ទិសដៅដោយខ្លួនឯង នៅលើផ្លូវ ដ៏មមាញឹកនេះក្នុងគោលបំណងដើម្បីផ្លាស់ប្តូរគំរូចរាចរណ៍ និងងាយស្រួលបង្កើនល្បឿន ធ្វើដំណើរប្រចាំថ្ងៃរបស់គាត់នៅលើឡានក្រុង។ កាសែត Modern Express បានដកស្រង់សម្តីរបស់លោក Cai នៅពេលដែលប្រាប់ប៉ូលីសថា “ខ្ញុំបានឃើញថាផ្លូវត្រង់ត្រូវកក់ស្ទះដោយរថយន្ត ខណៈដែលផ្លូវដែលបត់ឆ្វេងមានកន្លែង ទំនេរច្រើន” ។ “ខ្ញុំគិតថាការផ្លាស់បន្ថែមស្នាមព្រួញនេះ នឹងធ្វើអោយចរាចរណ៍របស់ខ្ញុំមាន ភាពងាយស្រួលជាងនេះ។ ” ប៉ូលីសបាននិយាយថាការគូសសញ្ញានេះមានគ្រោះថ្នាក់ខ្លាំងណាស់ហើយអាចបណ្តាល ឱ្យមានការបុកគ្នា។

 

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *