ទំព័រដើម / ព័ត៌មានសំខាន់ៗ / CDC ៖ក្រុមហ៊ុនឯក​ជនចំនួនបីបន្ថែមចុះបញ្ជីការវិនិយោគក្នុងតំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ

CDC ៖ក្រុមហ៊ុនឯក​ជនចំនួនបីបន្ថែមចុះបញ្ជីការវិនិយោគក្នុងតំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDCសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនឯក​ជន ចំនួនបីបន្ថែមឲ្យវិនិយោគក្នុងតំបន់សេដ្ឋកិច្ច​ពិសេសភ្នំពេញ ដែលរំពឹងថា នឹងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

        យោងតាមការអោយដឹងពីCDC តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានបង្ហាញថា ការសម្រេចផ្តល់អាជ្ញាប័ណ្ណ ចុះបញ្ជីផ្លូវការនៃក្រុមហ៊ុនទាំងបីខាងលើនេះ ដើម្បីប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក្នុងទំហំទុនវិនិយោគជាង៥០លានដុល្លារ  ដែលជួយ

បង្កើន ទំនិញក្នុងស្រុករបស់កម្ពុជា មានភាពសំបូរបែប កាត់បន្ថយការនាំចូល ដែលនាំអោយតម្លៃ​​ទំនិញនៅលើទីផ្សារមានភាពល្អប្រសើរផងដែរ។

តាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្រុមហ៊ុនឯកជនទាំងបីនោះ គឺទី១ ជាក្រុមហ៊ុនANT FEED CO.,LTD”: វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, , មានទុនវិនិយោគចំនួន ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤៦កន្លែង។ទី២ គឺក្រុមហ៊ុន DENSO (CAMBODIA) CO.,LTD”វិនិយោគលើ គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត,មានទុនវិនិយោគជាង២២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង ។

ទី៣ គឺក្រុមហ៊ុន MINEBEA (CAMBODIA) វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈគ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រមានទុនវិនិយោគជាង ២៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជា១ពាន់កន្លែង៕អត្ថបទ៖ ម៉ៅ ច​រិយា

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *