ទំព័រដើម / សន្តិសុខសង្គម / កម្ពុជា-​ថៃ បង្ហាញពីអត្តសញ្ញាណសិល្បៈវប្បធម៌នៃប្រទេសរៀងៗខ្លួន ដើម្បីកុំឲ្យមានការភាន់ច្រឡំ

កម្ពុជា-​ថៃ បង្ហាញពីអត្តសញ្ញាណសិល្បៈវប្បធម៌នៃប្រទេសរៀងៗខ្លួន ដើម្បីកុំឲ្យមានការភាន់ច្រឡំ

ភ្នំពេញ៖    រាជរដ្ឋាភិបាលកម្ពុជា និង​ថៃ បានរួមគ្នាបង្ហាញពីសិល្បៈវប្បធម៌នៃប្រទេសរៀងៗខ្លួន ដើម្បី​បង្ហាញ​​​​​​​ដល់សាធារណជនកុំឲ្យមានការភាន់ច្រឡំ ខណៈសិល្បៈវប្បធម៌នៃប្រទេសទាំងពីរ​​មាន​​លក្ខណៈ​​​​​​​​​​ស្រដៀងគ្នា។

          លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា មាន​ប្រសាសន៍​ថា ការសម្តែងសិល្បៈប្រពៃណីនេះ នឹងបញ្ជាក់ឲ្យឃើញពីទម្រង់សិល្បៈនៃប្រទេសទាំងពីរ ឲ្យ​សាធារណជនបានយល់កាន់តែច្បាស់បន្ថែមទៀត ពិសេសដើម្បី​ស្វែង​យល់​ពី​វប្ប​ធម៌​ និង​ប្រពៃណី​ពី​​​គ្នា​ទៅ​វិញ​ទៅ​មក។​

ថ្លែងក្នុងពិធីសម្តែងសិល្បៈប្រពៃណី និងសហសម័យរួមគ្នារវាងកម្ពុជាថៃ ដែលធ្វើឡើងនៅ​សាល​​​មហោស្រពចតុមុខ កាលពីរាត្រីថ្ងៃទី៤ ខែធ្នូ លោកជំទាវ បានបញ្ជាក់ថា នៅក្នុងការ​​សម្តែង​សិល្បៈ​ប្រពៃណីរួមគ្នានេះ កម្ពុជាបានបង្ហាញនូវ​​ទម្រង់​សិល្បៈដូចជា របាំជូនពរ របាំនាងសុវណ្ណមច្ឆា របាំក្រមា ជាដើម ដើម្បីជា​​អត្តសញ្ញាណ​សម្គាល់​នូវដួងប្រលឹងជាតិ និងបង្ហាញពីការចូលរួម​ថែរក្សា អភិរក្ស​មិនឲ្យបាត់បង់។

ចំណែក ឯកឧត្តម វីរ៉ា រ៉ូចប៉ូចចាណារ៉ាត់(Vira Rojpojchanarat)រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃ​ប្រទេស​ថៃ មានប្រសាសន៍ថាប្រទេសថៃវិញ មានទម្រង់សិល្បៈដូចជា របាំនាងមនោរា របាំម៉ាឡា​​រ៉ូម៉ានី និងរបាំប្រពៃណីមួយដែលសម្គាល់អត្តសញ្ញាណរបស់ខេត្តអ៊ូប៊ុន រ៉ាតឆាថានី ដើម្បីបង្ហាញ​ឲ្យ​ប្រជា​ជនកម្ពុជា ​​យល់កាន់​ច្បាស់ពីទម្រង់​សិល្បៈប្រពៃណីនៃប្រទេសរបស់ខ្លួន។

យុវជន ស៊្រន់ ឧត្តម តំណាងនិស្សិតកម្ពុជាមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបាន​​ចូល​​រួម​​​ទស្សនាការសម្តែងសិល្បៈប្រពៃណីរួមគ្នានេះ បានបង្ហាញចំណាប់អារម្មណ៍ថា នឹង​ខិតខំ​ថែរក្សា​​​សិល្បៈវប្បធម៌ដែលជាអត្តសញ្ញាណខ្មែរ ថ្វីត្បិតតែ​សិល្បៈ​ប្រពៃណីនៃប្រទេសទាំង​​​ពីរមាន​​លក្ខណៈ​​​​ប្រហាក់​ប្រហែល​គ្នា​។

សូមបញ្ជាក់ថា ការសម្តែងនេះ ក៏ជា​ផ្នែកមួយដែលបង្ហាញពីខិតខំប្រឹង​​ប្រែងរវាងរាជរដ្ឋា​ភិបាល​​ប្រទេស​ទាំងពីរលើកិច្ចសហប្រតិបត្តិការវប្បធម៌សិល្បៈប្រពៃណី បន្ទាប់ពីមានការភាន់ច្រឡំទៅលើ​ទម្រង់សិល្បៈ​ប្រពៃណីរវាងគ្នាទៅវិញទៅមកដូចជា ល្ខោន​ខោលខ្មែរ ភ្លេងពិណពាទ្យ ល្ខោនស្បែកធំ ខណៈ​​ប្រទេស​ជាតិនី​មួយៗ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ដាក់​សំណើ​ទៅ​អង្គការ​យូណេស្កូ ​ដើម្បី​ចុះ​បញ្ជី​​​​​ទម្រង់​សិល្បៈ ឬ​វប្បធម៌​​របស់​ខ្លួន​ណា​មួយ​ចូល​ទៅ​ក្នុង​​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី៕អត្ថបទ៖ សឿន សោម

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *