ទំព័រដើម / សន្តិសុខសង្គម / ធនាគារជាតិ​នៃ​កម្ពុជាប្រកាស​ឲ្យ​សាធារណជន​​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​រូបី​យ​បណ្ណ​អេ​ឡិច​ត្រូ​និកប្រភេទប្រាក់Coin

ធនាគារជាតិ​នៃ​កម្ពុជាប្រកាស​ឲ្យ​សាធារណជន​​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​រូបី​យ​បណ្ណ​អេ​ឡិច​ត្រូ​និកប្រភេទប្រាក់Coin

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជាប្រកាស​ឲ្យ​សាធារណជន​​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​រូបី​យ​បណ្ណ​អេ​ឡិច​ត្រូ​និកប្រភេទប្រាក់Coinថាជាការ​ឆបោក​ក្រោម​ទម្រង់​បែប​ថ្មី​។

​      លោកស្រី ជា សិរីអគ្គនាយក​បច្ចេកទេស​ធនាគារជាតិ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និង​រដ្ឋាភិបាលមិនដែរ ទទួល​ស្គាល់​ការ​ប្រើ​ប្រាស់​លុយតាម​ប្រព័ន្ធអេឡិចត្រូនិក ឬហៅថា Bitcoin នោះឡើយ ដោយប្រកាស​អោយសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកពីក្រុម​ខិលខូច។

     នៅក្នុងសន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំនាល្ងាចនៅ​ថ្ងៃទី​៥​ខែធ្នូ​លោកស្រីបានពន្យល់ថា ការ​ចរាចរ​លុយ​អេឡិចត្រូនិក​ដែល​ធ្វើឡើងតាមរយៈ​ការចូល​ជាបណ្ដាញ​របស់​ក្រុម​អ្នក​ចាយលុយ​ប្រភេទ​នេះ​  ដោយអ្នក​ស្ថិតក្នុង​បណ្ដាញ ចរាចរ​លុយ​អេឡិចត្រូនិកនេះត្រូវប្រើលេខ​កូដដើម្បី​ទូទាត់​ថ្លៃ​ឲ្យ​ទៅ​អ្នក​ក្នុង​បណ្ដាញ​មួយ​ផ្សេងទៀតដោយ​មិន​ឆ្លងកាត់​អន្ត​ការី ឬ​ធនាគារ​នោះទេ ពោលគឺ​ពួកគេ​ទូទាត់​ថ្លៃ​រវាង​គ្នា​នឹង​គ្នា​ ដែលទម្រង់​ជួញដូរ​បែបនេះគេហៅថាBitcoin ដែលជា​ការជួញដូរ​ដោយ​ប្រើ កាក់​ឌីជីថល​។ 

​   លោកស្រី បានបញ្ជាក់ថាក្នុងពេល​ថ្មីៗ​នេះមានក្រុមបណ្ដាញ បាន​ដើរ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ឲ្យ​អ្នកលក់ដូរប្រើប្រាស់​លុយ​អេឡិចត្រូនិក ពិសេស​កាក់​ឌីជីថល នេះ ដោយ​អះអាងថា​ម្ចាស់​ហាង​អាច​យក​កាក់​នោះ​ទៅ​ដូរ​យក​សាច់ប្រាក់​នៅ​ធនាគារ ព្រមទាំងបាននូវកម្រៃជើងសារ បើពួកគាត់ជួយផ្សព្វផ្សាយបន្តផងដែរ។

​    លោក ហួត អៀងតុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានសំដែងការគាំទ្រ ចំពោះចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា ដែល ទប់ស្កាត់មិនអោយមានការចរាចរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដែលហៅថាBitcoin នេះ នៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *