ទំព័រដើម / ព័ត៌មានសំខាន់ៗ / មនុស្ស៥០នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅកេនយ៉ា

មនុស្ស៥០នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅកេនយ៉ា

កេនយ៉ាង៖ មនុស្សចំនួន​៥០នាក់បានស្លាប់​​កាលពីម្សិលមិញ​ពេលរថយន្ត​ក្រុងមួយគ្រឿង​បាន​ជួប​គ្រោះថ្នាក់​នៅ​ក្នុងក្រុង Kericho ដែលស្ថិតនៅច​ន្លោះ​ក្រុង​ Nairobi និងក្រុង​ Kisumu ក្នុងប្រទេសកេនយ៉ា។​

យោងតាមនគរបាលក្រុង​ Kericho បាន​ឲ្យដឹងថា ​ក្នុងចំណោមអ្នកស្លាប់ទាំង​៥០នាក់ មាន​​៣១​នាក់ជាបុរស​ ១២នាក់ជាស្ត្រី​ និង​៧នាក់​ជាក្មេងៗ ​ហើយថាក្រៅពី​អ្នកស្លា​ប់​​​ក៏​នៅ​​មា​នអ្នក​នៅរស់មួយចំនួនផងដែរ។​

អាជ្ញាធរ​កេនយ៉ាបាន​ឲ្យដឹងបន្តថា ​រថយន្តក្រុងមួយគ្រឿងនេះ​​បាន​ជួបគ្រោះថ្នាក់​ ដោយ​​សារ​អ្នកបើកបរ​បាត់​បង់ការគ្រប់គ្រង​លើខ្លួនឯង​ហើយរេ​ចង្កួត​រអិល​ធ្លាក់​ជ​ម្រាល​​ពេញទំហឹង​តែម្តង​ ទើបបណ្តាល​ឲ្យមាន​មនុស្សស្លាប់​ច្រើនបែបនេះ តែ​ទោះ​ជា​យ៉ាងណា​ក្រុមអ្នកជំនាញនៅតែបន្តបើកការស៊ើបអង្កេត​ដើម្បី​បញ្ជាក់ពី​មូលហេតុពិត​ឲ្យកាន់តែច្បាស់។​

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាននិយាយថា ​ក្រោយ​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់ ពួក​គាត់​បាន​​រ​ត់​ទៅក​ន្លែង​កើត​ហេតុភ្លាម​ៗ ហើយជួយសង្គ្រោះមនុស្សបានមួយចំនួន​ ប៉ុន្តែ​អ្នកផ្សេ​ងៗ​ទៀត​បានស្លា​ប់​​បាត់ទៅហើយ។​​​​​

​យោងតាមតួលេខដែលកាសែត​ Daily Nation ទទួលបានពីអាជ្ញាធរកេនយ៉ា​ បានបញ្ជាក់ថា ​មាន​មនុស្ស​សរុប​ចំ​នួន ​២.៣៤៥ នាក់​បានស្លាប់​ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រទេសកេនយ៉ា​ ក្នុង​រយៈ​ពេល១០​ខែចុងក្រោយនេះ​ ពោលគឺកើនឡើង​៨ភាគរយបើធៀបនឹងឆ្នាំមុន៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *