ទំព័រដើម / ព័ត៌មានសំខាន់ៗ / ព្យុះមានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មានជិត៩០ឆ្នាំឆ្នាំវាយប្រហារអាមេរិក

ព្យុះមានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មានជិត៩០ឆ្នាំឆ្នាំវាយប្រហារអាមេរិក

អាមេរិក៖ ព្យុះកំបុតត្បូង​ Michael ​ជាព្យុះ​មានឥទ្ធិពលខ្លាំងបំផុត​មិនធ្លាប់​​មានជិត​៩០ឆ្នាំ​​​កន្លង​​​មក​នេះ​ បានវាយប្រហារ​តំ​បន់ភាគពាយព្យនៃរដ្ឋ​ Florida បណ្តាល​ឲ្យជន់លិច​ក្រុង​មួយ​ចំនួន​ដែល​នៅជាប់ឆ្នេរ​។​​

ព្យុះ​កំបុតត្បូង​ Michael នេះ​ បានបោកបក់ទៅដល់​តំបន់​ Panhandle ក្នុងរដ្ឋ​ Florida កាល​ពី​​រ​​សៀល​​​ម្សិលមិញ​ ​ក្នុង​ឥទ្ធិពលព្យុះ​កម្រិតបី​ដោយមានល្បឿនខ្យល់​១២៥គីឡូម៉ែត្រ​ក្នុង​មួយ​​ម៉ោង។​​​

យោងតាមលោក ​ Rick Scott​ អភិបាលរដ្ឋ​​ Florida បានឲ្យដឹងថា ​​វាគឺជាព្យុះ​ដែល​អា​ក្រក់​​​​​​​បំផុត​​​​មិន​​ធ្លាប់​​មាន​ឡើយ​ក្នុងរយៈពេល​ប្រហែល៩០​ឆ្នាំកន្លងមកនេះ​ ហើយថា មានមនុស្សម្នាក់ស្លាប់ ​និង​មាន​​ពលរដ្ឋជិត​៥០ម៉ឺននាក់​បានដាច់ចរន្តអគ្គិសនីនៅ​ក្នុង​រដ្ឋ​របស់លោក​ និង​រដ្ឋពីរ​ទៀត​គឺរដ្ឋ​ Alabama និងរដ្ឋ Georgia។​

មាន​សេចក្តីរាយការណ៍ថា ​ព្យុះ​ Michael នេះក៏បានសម្លាប់​មនុស្ស​​យ៉ាងតិច​១៣​នាក់​នៅ​​ក្នុង​តំបន់​អាមេរិក​កណ្តាល​ផងដែរ​​ ក្នុងនោះ​មាន​៦នាក់​នៅហុងឌុយរ៉ាស​ បួន​នាក់​នៅ​នីការ៉ាហ្គា​ ​និង​​បីនាក់​នៅ​​អែល​សាល់វ៉ាឌ័រ​។​​​

ទីភ្នាក់ងារពត៌មានរ៉យទ័រ​បានរាយការណ៍ថា ព្យុះនេះគឺជាព្យុះ​មាន​ឥទ្ធិពលខ្លាំងបំផុតទីបី​ដែល​វាយ​​​ប្រហារលើទឹកដី​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​ជិត​៩០ឆ្នាំកន្លងមកនេះ ​បន្ទាប់ពីព្យុះ​​ Camille វាយប្រហារ​រដ្ឋ​ Mississippi នៅក្នុងឆ្នាំ​១៩៦៩ និង​ព្យុះ​ Labor Day វាយប្រហារដ្ឋ​ Florida ដដែល​នៅ​ក្នុងឆ្នាំ​១៩៣៥។​

ប្រធានទីភ្នាក់ងារ​សហព័ន្ធ​គ្រប់គ្រង​ការសង្គ្រោះបន្ទាន់​បាន​លើកឡើងនៅ​សេតវិ​មាន​ថា ​លោក​ព្រួយ​​បារម្ភ​ខ្លាច​អគារដែលសាងសង់​មុនឆ្នាំ​២០០១ មិនអាច​ទ្រាំទ្រនឹ​ងក​​ម្លាំង​​ខ្យល់​នៃ​ព្យុះនេះបាន ព្រោះ​វានៅ​បន្ត​បោកបក់ឆ្ពោះទៅរដ្ឋ​ Georgia អម​ដោយ​ភ្លៀងធ្លាក់ខ្លាំង​និង​ខ្យល់​ពោពេញ​ដោយភាពគ្រោះថ្នាក់ ទោះបី​​ថមថយកម្លាំង​ទៅជាព្យុះត្រូពិកក៏ដោយ។​​​

ទោះជាយ៉ាងណា​ ប្រព័ន្ធផ្សព្វផ្សាយ​​ NHC បានរាយការណ៍​បន្ថែមថា ​ព្យុះ​ Michael នេះ នឹង​បង្កើន​ឥទ្ធិពល​​ម្តង​ទៀត​នៅយប់ថ្ងៃព្រហស្បតិ៍នេះ​ និងថ្ងៃសុក្រស្អែក​ ពេល​វាបោក​បក់ឆ្ពោះ​ទៅកាន់​តំបន់​ឆ្នេរ​សមុទ្រ​​​ភាគខាង​កើត​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *