ទំព័រដើម / កីឡា / Eden Hazard និយាយម្តងទៀតថា Real Madrid ជាក្លឹបក្នុងដួងចិត្តគេ

Eden Hazard និយាយម្តងទៀតថា Real Madrid ជាក្លឹបក្នុងដួងចិត្តគេ

បាល់ទាត់ ៖ ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Eden Hazard នៅតែសង្ឃឹម​ថា​​ថ្ងៃណាមួយក្តីសុបិនរបស់គេនឹងក្លាយជាការពិត ដោយបានលេងឲ្យក្រុមអធិរាជស Real Madrid ដែលជាក្លិបក្នុងដួងចិត្តរបស់គេតាំងពីកុមារភាព។

កុងត្រារបស់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Eden Hazard ក្នុងទឹកដី Stamford Bridge នឹងត្រូវអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០២០ខាងមុខ ហើយ Chelsea ចង់ឲ្យ Hazard បន្ត​កិច្ចសន្យាថ្មីបន្ថែម។ ទោះយ៉ាងណា Hazard និយាយថា រូបគេចង់ចាកទៅលេងក្លិបយក្ស​អេស្ប៉ាញ Real Madrid។

តារាឆ្នើមវ័យ២៧ឆ្នាំឈានចូល២៨ឆ្នាំនៅខែមករា ឆ្នាំ២០១៩ខាងមុខបាននិយាយ​ប្រាប់ ESPN ថា ក្រុមជើងឯក Champions League ១៣សម័យកាល Real Madrid គឺជាក្លិបល្អផ្តាច់​គេលើលោក ហើយក្តីស្រមៃចង់ក្លាយជាសមាជិករបស់ Real Madrid សម្រាប់រូបគេមានតាំងពី​កុមារភាពមកម្ល៉េះ។

សូមបញ្ជាក់ថា Eden Hazard ផ្លាស់ពីក្លិប Lille របស់បារាំងមក Chelsea ក្នុងឆ្នាំ២០១២​ជាមួយនឹងតម្លៃ៣២លានផោន ស្មើនឹង៤០លានអឺរ៉ូ ហើយឆ្នាំ២០១២ដល់ឆ្នាំ២០១៨នេះបង្ហាញ ខ្លួនគ្រប់ការប្រកួតឲ្យ Chelsea ៣១០ប្រកួត ទាត់បញ្ចូលទីបាន៩៧គ្រាប់ និងរួមចំណែកជួយ ឲ្យ​ក្លិបឈ្នះជើងឯក Premier League ២ដង, FA Cup ម្តង និង Europa League ផងដែរ។ ចំណែកជម្រើសជាតិវិញ Hazard រកបាន២៧គ្រាប់ក្នុងចំណោម៩៤ប្រកួត ជួយឲ្យបែលហ្ស៊ិក​បានលេខ៣នៅ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។ ខណៈ៨ប្រកួតកន្លងមក្នុងក្របខ័ណ្ឌ Premier League, Chelsea ស្ថិតនៅលេខ២មាន២០ពិន្ទុស្មើក្រុមលេខ១ Manchester City និង​ក្រុមលេខ៣ Liverpool៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *