ទំព័រដើម / កីឡា / ប្រធានាធិបតីរុស្ស៊ីអបអរ Nurmagomedov ក្រោយផ្តួល McGregor ក្នុងទឹកទី៤

ប្រធានាធិបតីរុស្ស៊ីអបអរ Nurmagomedov ក្រោយផ្តួល McGregor ក្នុងទឹកទី៤

ប្រដាល់ UFC ៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួប និងអបអរសាទរអ្នកលេង​យុទ្ធគុនចម្រុះ Khabib Nurmagomedov កាលពីថ្ងៃពុធម្សិលមិញ​ ក្រោយពីការពារខ្សែក្រវាត់​ UFC Lightweight របស់ខ្លួនបានសម្រេចដោយផ្តួល Conor McGregor ឲ្យសន្លប់ក្នុងទឹកទី៤។

ការប្រកួតរវាង Nurmagomedov និងអ្នកលេងយុទ្ធគុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor កាលពីថ្ងៃសៅរ៍កន្លងមក មិនត្រឹមកក្រើកក្នុងសង្វៀនទ្រុង T-Mobile Arena ទីក្រុង Las Vegas រដ្ឋ​Nevada ប៉ុណ្ណោះទេ ថែមទាំងផ្ទុំកំហឹងក្រៅសង្វៀនផងដែរ ក្រោយចប់ការ ប្រកួត ពោលគឺអ្នក​ប្រដាល់រុស្ស៊ី Nurmagomedov លោតចេញពីទ្រុងទៅវាយក្រុមការងាររបស់ McGregor ហើយ​ជនជាតិរុស្ស៊ី៣នាក់ត្រូវចាប់ខ្លួន តែក្រោយមកត្រូវបានដោះលែងវិញ។

សូមបញ្ជាក់ថា តាមរយៈជ័យជម្នះនេះធ្វើឲ្យ Khabib Nurmagomedov រក្សាកំណត់ត្រា​ឈ្នះ១០០ភាគរយ ពោលគឺឈ្នះទាំង២៧លើក និងអាចការពារខ្សែក្រវាត់ទម្ងន់៧០គីឡូក្រាម​UFC Lightweight បានសម្រេចជាលើកដំបូង ខណៈបុរសពោរពេញដោយអំនួត McGregor ស្គាល់បរាជ័យជាលើកទី៤ក្នុងចំណោម២៥ប្រកួត។ យ៉ាងណាការប្រកួតនេះ Conor McGregor ទទួលបានថវិកាច្រើនជាង Nurmagomedov រហូតដល់៣លានដុល្លារ ស្របពេលម្ចាស់ខ្សែ​ក្រវាត់បានត្រឹម២លានដុល្លារ៕

 

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *