ទំព័រដើម / ព័ត៌មានសំខាន់ៗ / ប្រធានធនាគារពិភពលោកព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ បើសង្គ្រាមពាណិជ្ជកម្មនៅតែកើនឡើងកម្តៅ

ប្រធានធនាគារពិភពលោកព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ បើសង្គ្រាមពាណិជ្ជកម្មនៅតែកើនឡើងកម្តៅ

កោះបាលី៖ លោក​ Jim Yong Kim ប្រធានធនាគារពិភពលោក​​បាន​ព្រមានថា ​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​នឹងថយចុះ​ ប្រសិន​បើ​សង្គ្រាមពាណិជ្ជកម្ម​​​រវាងសហរដ្ឋអាមេរិកនិងចិន​នៅ​​តែបន្តកើនឡើងកម្តៅ។​

លោក ​ Jim Yong Kim ​បានលើកឡើងយ៉ាងដូច្នេះ​ក្នុង​​សន្និសីទកាសែត​មួយក្នុងថ្ងៃព្រហស្បតិ៍នេះ​អំឡុង​​​កិច្ច​​​ប្រជុំ​​ប្រចាំឆ្នាំ​របស់​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​ និងធនាគារពិភពលោក​ដែល​ធ្វើឡើងនៅលើកោះបាលី​ ប្រទេស​ឥណ្ឌូណេស៊ី។​

ស្របពេល​សំដែងក្តីព្រួយបារម្ភអំពី​ភាពតានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និងចិន​ ​ប្រ​ធាន​ធនាគា​រ​ពិភព​លោករូបនេះ​ ក៏បានសង្កត់ធ្ងន់ផងដែរ​ពីសារៈសំខាន់​នៃការបើក​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជ​កម្មឲ្យកាន់​តែទូលូទូលាយ​ ដើម្បីជាមធ្យោបាយជួយ​ប្រទេសដែលទទួលបានចំណូលទាប។​

​លោក ​ Jim Yong Kim ​បានបន្ថែមទៀតថា ​ចាំបាច់ត្រូវតែមានការសិក្សាប​ន្ថែមទៀតដើម្បីស្វែ​ង​យល់​​ឲ្យ​កាន់​​​តែច្បាស់​អំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម​លើប្រទេសដែល​ផ្គត់ផ្គង់ទំនិញ​និងសេវាទៅ​ឲ្យប្រទេ​ស​ចិន។​​​

ចំណែកលោកស្រី​ Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជា​តិក៏បានធ្វើការព្រ​មាន​ស្រដៀ​ង​​នឹង​លោក ​ Jim Yong Kim ដែរ​ ដោយលោកស្រីបានលើកឡើងថា ​សង្គ្រា​មពាណិ​ជ្ជកិម្ម​ឬស​ង្គ្រាមរូបិយប័ណ្ណ​អាច​ធ្វើ​ឲ្យ​ខូបប្រយោជន៍​ដល់កំណើនសេដ្ឋកិច្ចពិភពលោក​ និងធ្វើឲ្យប៉ះពាលដល់”អ្នកមិនដឹងអី”​។​

ទន្ទឹមគ្នានេះលោកស្រី​ ក៏បានទទូច​ឲ្យ​ប្រទេសពាក់ព័ន្ធ ​ខិតខំដើម្បី​បន្ថយកម្តៅ​​ជម្លោះពាណិជ្ជិកម្ម​ និង​កែ​តម្រូវច្បាប់​ពាណិជ្ចិកម្មពិភពលោក​​ផងដែរ​ ជាជាងបោះបង់វាចោល៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *