ទំព័រដើម / កីឡា / កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ឈ្នះមេដាយមាស កម្រិតពិភពលោក នៅប្រទេសបារាំង

កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ឈ្នះមេដាយមាស កម្រិតពិភពលោក នៅប្រទេសបារាំង

ប៉េតង់៖ កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះមេដាយមាសកម្រិតពិភពលោក នៅប្រទេសបារំាងលើវិញ្ញាសាវាយគូនារី ២នាក់ទល់នឹង២នាក់ ដែលនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើម របស់កម្ពុជាទាំងពីរទើបបញ្ចប់ការប្រកួត ខណៈសល់២វិញ្ញាសាទៀតត្រូវបន្ដប្រកួតនាថ្ងៃបន្ទាប់ គឺវិញ្ញាសា៣ នាក់ទល់នឹង៣នាក់ និងវិញ្ញាសាឯកត្តជន។

ចំពោះផ្នែកបុរស ក៏បានចាប់ផ្ដើមជាមួយវិញ្ញាសាដំបូងដែរ គឺវិញ្ញាសាវាយគូបុរស២នាក់ទល់នឹង ២នាក់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះទេ។ លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជាបានឲ្យដឹងពីកន្លែងប្រកួតមកថា ការប្រកួតជ្រើសរើសជើងឯកកម្រិតពិភពលោកនេះ ត្រូវបានម្ចាស់ផ្ទះ ប្រទេសបារំាងរៀបចំជាពិសេស ខុសប្លែកពីការប្រកួតជើងឯកពិភពលោកផ្លូវការ ដោយម្ចាស់ផ្ទះបារាំង ដែលជា ប្រទេសស្ថាបនិកកីឡាប៉េតង់នេះបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយអញ្ជើញតែប្រទេសខ្លាំងៗ ប្រចាំទ្វីបនីមួយៗឲ្យទៅចូលរួមប្រកួតប៉ុណ្ណោះ ខណៈកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី៦រូបទៅចូលរួម៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *