ទំព័រដើម / សន្តិសុខសង្គម / មន្រ្តីនគរបាលម្នាក់បាក់កជេីងខាងស្ដាំដោយសារគ្រោះថ្នាក់ចរាចរណ៍ឡានម៉ូតូប៉ះគ្នាពេញទំហឹង

មន្រ្តីនគរបាលម្នាក់បាក់កជេីងខាងស្ដាំដោយសារគ្រោះថ្នាក់ចរាចរណ៍ឡានម៉ូតូប៉ះគ្នាពេញទំហឹង

ភ្នំពេញ៖លោកហួត ផល្លីអាយុ៤៦ឆ្នាំមុខរបរមន្រ្តីតម្រូវបទបញ្ជាអគ្គស្នងការនគរ​បាលជាតិបានបាក់កជើងម្ខាងដោយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយមន្រ្តីចូលនិវត្តន៍បេីករថយន្តហាយឡែនឌឺ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AA​៣៦៧៧ឆ្លងកាត់ផ្លូវបំបែកជា៥បុកម៉ូតូណៃហ៊តពណ៌ខ្មៅពាក់ស្លាកលេខនគរ​បាល ១.១៦​៣៧បេីកបរដោយបុរសជានគរបាលតំម្រូវបទបញ្ជាអគ្គស្នងការបណ្ដាល​អ្នកបេីកម៉ូតូបណ្ដាលរបួសបាក់កជេីងខាងស្ដាំក្រោយ មកក៏មានរថយន្តសង្រ្គោះចុះមកដឹកយកទៅព្យាបាលកាាលវេលាម៉ោង​១១​និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៨នៅចំណុចផ្លូវ៤៣២កែងផ្លូវ​៤៣០ស្ថិតនៅភូមិ១សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បុរសរងគ្រោះឈ្មោះ ហួត ផល្លីភេទប្រុសអាយុ៤៦ឆ្នាំមុខរបរមន្រ្តីតម្រូវបទបញ្ជា​អគ្គស្នងការរងរបួសបាក់ជើងម្ខាងដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូម៉ាកណៃ ហត ពណ៍ខ្មៅពាក់ស្លាកលេខនគរបាល១.១៦៣៧បេីកបរតាមផ្លូវ៤៣២បង្កដោយរថយន្តម៉ាកហាយលែនឌឺពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ២AA ៣៦៧៧​ដែលបេីកបរដោយបុរសឈ្មោះជីសុីថាភេទប្រុសអាយុ៦៣ឆ្នាំមុខរបរមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។គួនចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *