ទំព័រដើម / កីឡា / សហព័ន្ធបាញ់កាំភ្លើងកម្ពុជាបើកវគ្គណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន

សហព័ន្ធបាញ់កាំភ្លើងកម្ពុជាបើកវគ្គណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋានដែលត្រូវបានរៀបចំឡើង ដោយសហព័ន្ធបាញ់កាំភ្លើងកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបិទជាផ្លូវការ ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ។

វគ្គនេះបង្រៀនដោយលោក Thomas Bavet ជាជនជាតិអាល្លឺម៉ង់ដែលមានបទពិសោធន៍ខាងកីឡា បាញ់កាំភ្លើងជាង៤៥ឆ្នាំមកហើយ ដែលមានសិក្ខាកាមចូលរួមចំនួន៣១រូប។

លោកគុជ វណ្ណៈ ជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរាយការណ៍ឲ្យដឹងថា វគ្គ នេះមានសិក្ខាកាមចំនួន៣០%បានទទួលនិទ្ទេសល្អ, ៤០%ទទួលបាននិទ្ទេសល្អបង្គួរ, ២០%ទទួលបាននិទ្ទេស មធ្យម និង១០ភាគរយបានទទួលនិទ្ទេសក្រោមមធ្យម។

លោក ម៉ិល កាដូ អគ្គនាយករងកីឡាមានជំនឿចិត្តថា ទោះបីមានសិក្ខាកាមចំនួន១០ភាគរយបាន ទទួលនិទ្ទេសខ្សោយក៏ពិតមែន ប៉ុន្តែអ្នកចូលរួមទាំងអស់យ៉ាងហោចណាស់ក៏បានទទួលនូវចំណេះដឹងពីគ្រូ បង្វឹកអំពីតួនាទីគ្រូបង្វឹក ពីគរុកោសល្យក្នុងការបង្ហាត់ពិសេស ចេះរៀបចំ កម្មវិធីហ្វឹកហាត់ដល់សិស្ស តួនាទីគ្រូ មុន និងក្រោយពេលប្រកួត ពេលកំពុងប្រកួតជាដើមផងដែរ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *