ទំព័រដើម / ព័ត៌មានជាតិ / ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ថយចុះនៅខេត្តពោធិសាត់

ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ថយចុះនៅខេត្តពោធិសាត់

ខេត្តពោធិសាត់៖ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨នេះថយចុះជាងឆ្នាំ២០១៧គិតរយៈពេលបួនថ្ងៃដូចគ្នាចំនួនអ្នកស្លាប់ថយចុះតែអ្នករងរបួសធ្ងន់ស្រាលកើនឡើងខ្ពស់។នេះបើប្រភពពីនងការដ្ឋាននគរបាលខេត្តពោធិសាត់បានអោយដឹងនៅថ្ងៃនេះ។​


បើតាមរបាយការណ៍ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បានបង្ហាញថា៖”គិតរយ:ពេលបួនថ្ងៃនៃពិធីបុណ្យភ្ជំបិណ្ឌពោលចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៨នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤លើក​គឺថយចុះជាងឆ្នាំ២០១៧ដែលមានចំនួន៩លើកក្នុងអ្នកស្លាប់ចំនួនបីនាក់ថយចុះម្នាក់ឯអ្នករងរបួសធ្ងន់មានចំនួន១៨​នាក់កើនឡើង១០នាក់បើធៀបក្នុងឆ្នាំមុនមានចំនួនត្រឹមតែ៨នាក់តែប៉ុណ្នោះនិងអ្នករងរបួសស្រាលមានចំនួន២០នាក់កើនឡើង១៤នាក់ដែលកាលពីឆ្នាំមុនមានតែ៦នាក់ប៉ុណ្នោះទេ។

ប្រភពបានបន្ដថា៖”សរុបឆ្នាំ២០១៨អ្នកស្លាប់និងរបួសធ្ងន់ស្រាលមានចំនួន៤១នាក់ខូចខាតម៉ូតូបីគ្រឿងរថយន្តតូចមួយគ្រឿង​​រថយន្តធំពីរគ្រឿងខណ:កាលពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧អ្នកស្លាប់និងរបួសសរុបត្រឹម១៨នាក់។
របាយការណ៍បញ្ជាក់ថាមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៏ទាំងអស់ខាងលើគឺផ្តើមឡើងការបើកបរមិនប្រកាន់ស្តាំ ប្រើប្រាស់ល្បឿនលឿននិង បើកបរក្នុងស្ថានភាពស្រវឹងជាដើម៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *