ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរបានបំលាស់ទីផ្ទះអណ្ដែតទឹកជាង១ពាន់ខ្នងដោយជោគជ័យតែបញ្ហបែរចិញ្ជឹមត្រីចំនួន៤៤០បែរត្រូវដោះស្រាយបន្ដ

អាជ្ញាធរបានបំលាស់ទីផ្ទះអណ្ដែតទឹកជាង១ពាន់ខ្នងដោយជោគជ័យតែបញ្ហបែរចិញ្ជឹមត្រីចំនួន៤៤០បែរត្រូវដោះស្រាយបន្ដ

ខេត្តកំពង់ឆ្នាំង៖អាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការបម្លាស់ទីផ្ទះបណ្តែតលើទឹកឡើងមកនៅរស់នៅលើដីគោកបាន១០០% ហើយចំណែកបែរចិញ្ចឹមត្រីមួយចំនួនទៀតមន្ត្រីជំនាញនិងកំណត់អោយនៅកន្លែងសមស្របរួមផងដែរ។នេះបើតាម

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មការបន្លាស់ទីផ្ទះទឹកក្រុងកំពង់ឆ្នាំង បានលើកឡើងនៅព្រឹកថ្ងៃទី 11 ខែតុលាឆ្នាំ 2018 នេះក្រោយពីបានចុះត្រួតពិនិត្យមើលការបន្លាស់ទីផ្ទះបណ្តែតទឹកជាក់ស្តែង។

លោកបានថ្លែងឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី 11 ខែតុលានេះ ការបម្លាស់ទីផ្ទះប ណ្ដែតទឹកនៅក្នុងក្រុងកំពង់ឆ្នាំងបានធ្វើការបន្លាស់ទីដោយស្ម័គ្រចិត្ត ឡើងមករស់នៅលើកគោកបានអស់100% ហើយ គឺឡើងមកនៅលើដីខ្នងចំការដែលមានចំងាយ 100 ម៉ែត្រពីមាត់ច្រាំងទន្លេ ។ ដោយឡែកនៅបែរចិញ្ចឹមត្រីមានផ្ទះពីលើជាង៤៤០បែរទៀត អាជ្ញាធរខេត្តកំណត់អោយមន្ត្រីជំនាញជលផលខេត្តនិងធ្វើការត្រួតពិនិត្យ និងកំណត់ឲ្យនៅលើទឹកនៅកន្លែងកំណត់មួយតាមការឯកភាពរបស់អាជ្ញាធរខេត្ត។

លោកអភិបាលក្រុងបានបន្តឲ្យដឹងទៀតថា៖ ផ្ទះបណ្ដែតទឹកនៅក្នុងក្រុងកំពង់ឆ្នាំងមានសរុបជាងមួយពាន់ខ្នងផ្ទះ ក្នុងនោះមានផ្ទះរបស់ប្រជាពលរដ្ឋវៀតណាម របស់ខ្មែរស្លាម និងរបស់ប្រជាពលរដ្ឋខ្មែរផងដែរ ដោយត្រូវជួលដីរបស់អ្នកចំការតាមការព្រមព្រៀងគ្នា ទើបអាចដាក់ផ្ទះបណ្តែតទឹកនោះ រស់នៅតាមខ្នងចំការមានចម្ងាយពីមាត់ទន្លេប្រវែង១០០ម៉ែត្រតាមគោលការរបស់អាជ្ញាធរខេត្ត។

ចំណែកនៅលើទីតាំងដីរបស់ក្រុមហ៊ុនមួយកន្លែងទៀតដែលជួលអោយសមាគមន៍វៀតណាម ស្ថិតនៅក្នុងឃុំស្វាយ ជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏មានប្រជាពលរដ្ឋប្រមាណជាង 80 គ្រួសារបានបន្លាស់ទីពីផ្ទះបណ្តែតទឹកមួយចំនួនមកពីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងមួយចំនួនទៀតមកឃុំប្រឡាយមាស ស្រុកកំពង់លែង បានអូសផ្ទះបណ្ដែតទឹកមករស់នៅទីនោះហើយ។

ទន្ទឹមគ្នានេះដែរ នៅរដូវទឹកសម្រកនេះ អាជ្ញាធរខេត្តនិងអោយក្រុមហ៊ុនរៀបចំប្រពន្ធ័ភ្លើង និងប្រពន្ធ័ទឹកស្អាត និងធ្វើផ្លូវថ្នល់ចេញចូល អោយបានល្អ ដើ ម្បើអោយប្រជាពលរដ្ឋ បានប្រើប្រាស់ដោយងាយស្រួល ។

ទាក់ទងនឹងរឿងនេះដែរ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការក្រុមទី 1 បម្លាស់ទីផ្ទះបណ្តែតទឹកនៅក្នុងក្រុងកំពង់ឆ្នាំងក៏បានឲ្យដឹងផងដែរថា៖ ចំពោះបែរចិញ្ចឹមត្រីដែលមានផ្ទះមួយចំនួននៅពីលើ គឺអាជ្ញាធរខេត្តប្រគល់អោយមន្ត្រីជំនាញជលផលពិនិត្យណែនាំដោះស្រាយ។

ដោ យកំណត់ឱ្យមានតែបែរត្រីនិងមានដំបូលពីលើតែមិនអនុញ្ញាតអោយធ្វើជញ្ជាំង ឬធ្វើបង្គន់បន្ទោរបង់នៅលើបែរត្រីនោះឡើយ ហើយបែរចិញ្ចឹមត្រីទាំងអស់នោះ ត្រូវមានច្បាប់ពីជលផល និងមានការកំណត់អោយចិញ្ចឹមត្រីនៅកន្លែងសមស្រមមួយ តាមកាឯកភាពរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវញ្ណារិទ្ធ បានបញ្ជាក់អោយដឹងទៀតថា៖ គិតមកដល់ថ្ងៃទី១១ ខែតុលានេះ ការអនុវត្តន៍តាមផែនការបន្លាស់ទីផ្ទះបណ្តែតលើទឹករបស់ប្រជាពលរដ្ឋជាង៣ពាន់គ្រួសារនៅក្នុងខេត្ត អោយឡើ ងមករស់នៅលើគោកដោយមានការឯកភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរនោះ គឺអាជ្ញាធរខេត្តបានធ្វើការបន្លាស់ទឺផ្ទះបណ្តែតលើទឹកនៅស្រុកក្រុងទាំង៥ក្នុងខេត្តកំពង់ឆ្នាំងតាមផែនការ៥ឆ្នាំ ២០១៤ដល់២០១៩ បានជោគជ័យ១០០%ហើយ ក្នុងគោលដៅរួមគ្នាថែរក្សាបរិស្ថានទឹកទន្លេក្នុងខេត្តអោយបានល្អស្អាត ជាប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ។

ម៉្យាងទៀតក៏ដើម្បីផ្តល់ឱកាសអោយអាជ្ញាធរខេត្តរៀបចំធ្វើសួនច្បារ និងធ្វើផ្លូវថ្នល់តាមច្រាំងទន្លេនៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីទទួលធ្វើបុណ្យទន្លេ និងដើម្បីអភិ វឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តអោយមានការរីកចំរើនផងដែរ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជលរដ្ឋអោយបានល្អប្រសើរឡើង ៕ អត្ថបទ៖ ឈៀង ថារិទ្ធ

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *