ទំព័រដើម / សន្តិសុខសង្គម / ទៅលេងសស្រុកបុណ្យភ្ជុំចោរគាស់ទ្វារឃ្លាំងស្តុកម៉ាស៊ីនដេរលួចដឹកចេញអស់រាប់សិបគ្រឿង

ទៅលេងសស្រុកបុណ្យភ្ជុំចោរគាស់ទ្វារឃ្លាំងស្តុកម៉ាស៊ីនដេរលួចដឹកចេញអស់រាប់សិបគ្រឿង

ភ្នំពេញ៖ម៉ាស៊ីនដេររាប់រយគ្រឿងត្រូវចោរ១ក្រុមបានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងស្តុកមួយកន្លែងចូលលួចយកអស់រាប់រយគ្រឿងក្នុងខណៈពេលដែលម្ចាស់មិននៅជាប់រវល់ទៅលេងស្រុកកំណើតនៅឯប្រទេសវៀតណាម។ដោយគាត់បានចាក់សោរទ្វារឃ្លាំងនោះចោលនិងពុំមានអ្នកយាមការពារមើលការខុសត្រូវនោះឡើយ។ ឃ្លាំងស្តុកម៉ាស៊ីនដេរខាងលើមានទីតាំងស្ថិតនៅតាមផ្លូវបេតុងខាងជើងមជ្ឈមណ្ឌលកុមារកំព្រាអ៊ិស្លាមស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមជាប់ព្រំប្រទល់ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែន​ជ័យរាជធានីភ្នំពេញ។

គេមិនដឹងថាក្រុមចោរចូលទៅធ្វើសកម្មភាពតាំងពីពេលណានោះឡើយ។ប៉ុន្តែរហូត​ដល់វេលាម៉ោង៧ព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០១៨។ទើបអ្នកជិតខាងឃើញទ្វារឃ្លាំងចំហរហើយ ម៉ាស៊ីដេរនៅក្នុងនោះរាប់សិបគ្រឿងបាត់អស់គ្មានសល់។ សាក្សីជាអ្នកភូមិចាក់ជ្រូកបាននិយាយថា ម្ចាស់ឃ្លាំងខាងលើមិនត្រូវបានស្គាល់ឈ្មោះឡើយគ្រាន់តែដឹងថាជាជនជាតិ វៀតណាមប៉ុណ្ណោះ។នៅក្នុងឃ្លាំង នោះមានម៉ាស៊ីនដេរ ម៉ាស៊ីនផុងជាច្រើនគ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារ។/

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *