ទំព័រដើម / ព័ត៌មានជាតិ / កត្តា៣យ៉ាងបានជំរុញនឹងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រៃងកើនឡើង៣៧%ក្នុងរដូវបុណ្យភ្ជុំ

កត្តា៣យ៉ាងបានជំរុញនឹងទាក់ទាញភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រៃងកើនឡើង៣៧%ក្នុងរដូវបុណ្យភ្ជុំ

 

ខេត្តស្ទឹងត្រែង៖ ភ្ញៀវទេសចរ៧.២៦៧នាក់មកលេងខេត្តស្ទឹងត្រែងក្នុងពេលដែលប្រទេសកម្ពុជាយើងមានសន្តិសុខល្អផ្លូវគមនា​គមន៍ស្រួលធ្វើដំណើរនិងជីវភាពប្រជាពលរដ្ឋរីកចំរើនឡើងរីឯនៅតាមបណ្តាខេត្តនិមួយៗមានរមណីយ៍ដ្ឋានស្អាតទាក់ទាញភ្ញៀវ។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះក៍ដោយសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៍ដូចជាក្រសួងទេសចរណ៍បានតម្រូវឲ្យខេត្តនិមួយៗត្រូវរៀបចំឲ្យមានតំបន់អេកូទេសចរណ៍ មានបរិស្ថានស្អាត ម្ហូបអាហារមានអនាម័យតម្លៃសមរម្យ នឹងធ្វើឲ្យមានការប្រកួតប្រជេងផងដែរ។
លោកបន្តថា៖”នៅឆ្នាំ២០១៨នេះភ្ញៀវទេចរជាតិយើងមានការយល់ដឹងច្រើនជាងឆ្នាំកន្លងមក ដូចជាការបើកបរចេះគោរពគ្នាទៅវិញទៅមក ចេះសម្តាតបរិស្ថាន ដែលជាសញ្ញាមួយបង្ហញពីការយល់ដឹងនឹងគោរពច្បាប់សង្គមកាន់តែប្រសើរឡើង”។
លោកថន ចន្ថា ភ្ញៀវទេចរមកពីខេត្តព្រៃវែងបានបញ្ចាក់ថា៖”ប្រជាពលរដ្ឋបានមានជីវភាពរីកចំរើនហើយពេលមានឳកាសបុណ្យ ទាន បានធ្វើដំដើរកំសានសប្បាយទៅគ្រប់បណ្តាខេត្ត ក្នុងពេលដែលរាជរដ្ឋាភិបាលបានសាងសង់ផ្លូវស្ពានស្រួលធ្វើដំណើរ”។
លោកបន្ថែមថា៖ “ទន្ទឹមនឹងការអភិវឌ្ឍន៍ប្រជាពលរដ្ឋយើងបានគាំទ្រដល់អាជ្ញាធរនឹងមន្ត្រីជំនាញនៅតាមបណ្តាខេត្តនិមួយៗដែលបានបង្កើតឲ្យមានរម្មណីយដ្ឋានទាំងធម្មជាតិ វប្បធ៌ម រួមទាំងភាពច្នៃប្រឌិត ដែលជាយន្តការមួយអាចធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើផងដែរ”។
សូមបញ្ចាក់ថា៖ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេត្តស្ទឹងត្រែងមានភ្ញៀវទេសចរមកលេងចំនួន៧.២៦៧.នាក់កើនឡើង
លើស​ឆ្នាំ​២០១៧ជាង១៥០០នាក់គិតក្នុងរយៈពេលដូចគ្នាហើយក្នុងនោះរមណីយ៍ដ្ឋានអេកូទេសចរណ៍អូរស្សីកណ្តាយទទួលបានភ្ញៀវមកលេងច្រើនជាងគេ៕អត្ថបទ៖គឹមហឿន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *