ទំព័រដើម / ព័ត៌មានជាតិ / មនុស្ស២នាក់រងបួសធ្ងន់ក្នុងនោះមានមន្ដ្រីនគរបាលម្នាក់ដែរករណីទំនាស់ពាក្យនៅស្រុកកៀនស្វាយ

មនុស្ស២នាក់រងបួសធ្ងន់ក្នុងនោះមានមន្ដ្រីនគរបាលម្នាក់ដែរករណីទំនាស់ពាក្យនៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល:ជនរងគ្រោះ២នាក់រងរបួសធ្ងន់ក្នុងនោះម្នាក់ជាមន្ត្រីនគរបាលខណៈជនសង្ស័យម្នាក់ចូលគុកឯម្នាក់ទៀតរត់គេចខ្លួនក្នុងអំពើហិង្សា២ផ្សេងពីគ្នានៅក្នុងស្រុកកៀនស្វាយ។
អធិការនគរបាលស្រុកកៀនស្វាយ លោកវរៈសេនីយន៍ឯក ប៉ា សំអិត បានឱ្យដឹងថា កាលពីវេលាម៉ោង០៥និង៣០នាទី ល្ងាចថ្ងៃទី០៩ តុលា ២០១៨កន្លងទៅនេះ កើតមានអំពីហិង្សាមួយបានកើតឡើង ក្នុងវង់ផឹកស៊ី ស្ថិតក្នុងព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វា យ បណ្តាលឱ្យ បុរសម្នាក់ឈ្មោះ ជ័យ យ៉ាន អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះកើតហេតុ រងរបួ សកាលចំនួន២កន្លែង ដោយសារជនសង្ស័យឈ្មោះ ញ៉ឹល វីរៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់ នៅក្នុងភូមិ ឃុំ ជាមួយគ្នា កាប់ហ្នឹងកាំបិតតាំងតោ។ លោកអធិការបានបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងជនងសង្ស័យ អង្គុយផឹកស្រាបៀរជាមួយគ្នា បន្ទាប់ពីស្រវឹងជនសង្ស័ យបបួលជនរងគ្រោះសាកក្បាច់គុនគ្នា ហើយបានយកកាំបិតតាំងតោគ្រវីបណ្តាលឱ្យធ្លាក់បែកចាន រួចក៏បានកាប់ទៅលើជនរងគ្រោះ ចំក្បាល២កន្លែងបណ្តាលឱ្យរងរបួសធ្ងន់ ហើយក៏បានរត់គេចខ្លួនបាត់ទៅ។
ចំណែកឯ១ករណីនេះទៀត បានកើតឡើងកាលពីវេលាម៉ោង០៧និង៣៥នាទី យប់ថ្ងៃដដែល នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ បណ្តាលឱ្យមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលឃុំគគីរធំ ម្នាក់ឈ្មោះ រស់ វ៉ាន់ណារ៉ាត់ រងរបួសមុខនិងក្បាល ហើយជនសង្ស័យឈ្មោះ ពិន ប៊ុនថា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួន។ លោកវរៈសេនីយន៍ បានបន្តថា ជនសង្ស័យឈ្មោះ ពិន ប៊ុនថា បានទៅជឿសាំង នៅផ្ទះឈ្មោះ ប្រុង ក៏កើតទំនាស់ពាក្យសំដីជាមួយកូនប្រសារឈ្មោះ ប្រុង ហើយបានទូរសព្ទ័ប្តឹងថា កូនប្រសាររបស់លោកប្រុង ប្រមាថអាករសម្លាប់ខ្លួន។ ភ្លាមនោះលោក រស់ វ៉ាន់ណារ៉ាត់ ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏សួរជនសង្ស័យថា នរណារកអាករឯង ជនសង្ស័យឆ្លើយថាកូនប្រសារស្រីពូប្រុង ភ្លាមនោះជនរងគ្រោះដែលជាមន្ត្រីនគរបាល ក៏និយាយថា វាមិនដែលមនុស្សស្រីឯ ណាមកអាករយើងជាមនុស្សប្រុងនោះទេ ស្រាប់តែជនសង្ស័យក៏ជេរជនរងគ្រោះ ហើយក៏បានប្រតាយប្រតប់គ្នាធ្វើឱ្យជនរងគ្រោះរងរបួសតែម្តងទៅ៕
វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *