ទំព័រដើម / ព័ត៌មានសំខាន់ៗ / មហាសេដ្ឋីតង់ហ្សានីត្រូវចាប់ជំរិត

មហាសេដ្ឋីតង់ហ្សានីត្រូវចាប់ជំរិត

តង់ហ្សានី៖ប៉ូលិសបាននិយាយថាបុរសម្នាក់ដែលត្រូវបានគេនិយាយថាជាមហាសេដ្ឋីវ័យក្មេងរបស់អាហ្វ្រិកត្រូវបានគេចាប់ពង្រត់ដោយក្រុមខ្មាន់កាំភ្លើងលាក់ខ្លួននៅក្នុងទីក្រុងសំខាន់របស់ប្រទេសតង់ហ្សានី ក្រុងDar es Salaam ។

លោកMohammed Dewji អាយុ 43 ឆ្នាំត្រូវបានគេចាប់ខ្លួននៅខាងក្រៅបន្ទប់ហាត់ប្រាណសណ្ឋាគារដែលគាត់នឹងធ្វើលំហាត់ប្រាណពេលព្រឹកជាប្រចាំ។ប៉ូលីសបានបន្ថែមថាមនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះហើយជនល្មើសពីរនាក់ត្រូវបានគេជឿថាជាជនបរទេសស្បែកស។ហេតុផលចំពោះការចាប់ពង្រត់របស់លោក Dewji នៅតែមិនទាន់ច្បាស់។

ទស្សនាវដ្ដីហិរញ្ញវត្ថុ Forbes បានដាក់ទ្រព្យសម្បត្តិរបស់លោកMohammed Dewji ក្នុងតម្លៃ 1,5 ពាន់លានដុល្លារ ហើយគាត់បានចាត់ទុកគាត់ថាជាមហាសេដ្ឋីតែម្នាក់របស់តង់ហ្សានី។នៅក្នុងរបាយការណ៍ឆ្នាំ ២០១៧ បាននិយាយថាលោក Dewji គឺជាមហាសេដ្ឋីក្មេងបំផុតនៅអាហ្វ្រិក។Forbes បានឱ្យដឹងថាគាត់សន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់យ៉ាងតិចចំនួនពាក់កណ្តាលទៅឱ្យក្រុមសប្បុរសធម៌។

លោក Dewji ដែលត្រូវបានគេស្គាល់ជាទូទៅមហាសេដ្ឋីក្មេងបានបង្វែរអាជីវកម្មគ្រួសាររបស់គាត់ពីសហគ្រាសលក់ដុំនិងលក់រាយទៅជាក្រុមហ៊ុនប្រមូលផ្តុំនៅអាហ្វ្រិក។ ក្រុមហ៊ុនរបស់គាត់ឈ្មោះ METL មានផលប្រយោជន៍ចំពោះការផលិតវាយនភ័ណ្ឌការកិនម្សៅមីភេសជ្ជៈនិងប្រេងដែលអាចបរិភោគបាននៅក្នុងរដ្ឋអាហ្វ្រិកយ៉ាងតិច ៦ប្រទេស៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *