ទំព័រដើម / សន្តិសុខសង្គម / ផ្ទះមួយខ្នងត្រូវភ្លើងឆេះពេលម្ចាស់ចាក់សោចោលមិនបានផ្តាច់ចរន្តភ្លើង

ផ្ទះមួយខ្នងត្រូវភ្លើងឆេះពេលម្ចាស់ចាក់សោចោលមិនបានផ្តាច់ចរន្តភ្លើង

ភ្នំពេញៈ​ផ្ទះ​កែឆ្នៃ​ឈើគ្មានយី​ហោ​មួយ​កន្លែង​ ខណះ​ម្ចាស់ផ្ទះ​ចាក់​ទ្វារ​ចោល​មិន​បាន​បិទ​ កុង​តាក់​ភ្លើង​អោយ​បាន​ត្រឹម​ត្រូវ​ ទើប​បណ្ដាល​អោយ​ឆ្លង​ឆរន្ត​អគ្គីសនី​ផ្ទុះចេញ​ជាផ្ការ​ភ្លើង​ ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់អគី្គសភ័យ​ជួយ​ អន្ត​រាគមន៍​ទាន់​ពេល​វាលា​ កាលពីវេលាម៉ោង​៦និង​៤០នាទី​ព្រលប់​ថ្ងៃទី​១១​ខែ​តុលា​ឆ្នាំ​២០១៧​នៅចំនុច​ផ្ទះ​កែ​ឆ្នៃ​ឈើ​គ្នាន​យីហោ​លេខ​៤៨​ Eoផ្លូវ​៣៦៨​ភូមិ១​សង្កាត់​បឹង​កេងកង​៣​ខណ្ឌចំការមន​ ហើយម្ចាស់ផ្ទះ​ ក៍​មិន​បាន​អោយ​ស្គាល់​អត្តសញ្ញាណនោះទេ​ ។

តាម​ប្រភព័ត៌មាន​ពីកន្លែងកើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ផ្ទះ​ខាង​លើ​ គឺ​ជាផ្ទះ​កែ​ឆ្នៃ​ ឈើ​ ប្រណិត​មួយ​ដែល​គ្នាយីហោ​ ហើយ​ផ្ទះ​នោះ​គឺ​បាន​ចាក់​សោរ​ដោយ​មិន​មាន​មនុស្ស​រស់នៅ​នោះ​ដោយ​រដូវភ្ជុំ​បិណ្ឌ​គេនាំទៅ​ ស្រុក​កំណើត​ មិន​មានអ្នក​មករស់​នៅ​ និង​ធ្វើ​ការ​នៅ​ឡើយ​ទេ​ ។

លុះ​មក​ពេល​កើតហេតុ​ ពួកគាត់​ ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ បានឃើញ​មានផ្សែង​ហុយ​ខ្មួលខ្មាញ​ ចេញ​ពី​ផ្ទះ​ខាង​ក្នុង​ ផ្នែក​ខាង​ក្រោយ​ ទើប​ពួក​ស្រែក​ផ្អើល​ឆោរឡោរ​ ឡើង​ថាមាន​ភ្លើង​ឆេះៗ​ រហូតដល់​ផ្អើល​ បង​ប្អូន​ប្រជាពលរដ្ឋ​ នាំគ្នា​គាស់​ទ្វារ​ចូល​ ហើយ​យក​ទឹក​និង​ បំពង់​ពន្លត់អគី្គសភ័យ​ មកបាញ់​អស់​ជាច្រើន​បំពង់​ តែភ្លើងមិនរលត់​ ។

ក្រោយ​មក​ដំណឹងនេះ​បាន​លឺ​ដល់​សមត្ថកិច្ច​ មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគី្គ​សភ័យ​ បាន​ចុះ​ទៅ​ជួយ​ អន្តរាគមន៍​ចំនួន​៥គ្រឿង​ ក្នុងនោះ​មាន​រថយន្ត​ពន្លត់​អគី្គសភ័យ​របស់​ស្នងការរាជធានី​ភ្នំពេញ​មក​ចំនួន​៣គ្រឿង​និង​រថយន្ត​ពន្លត់​អគី្គសភ័យ​របស់​ក្រសួងមហាផ្ទៃ​ ចំនួន​២គ្រឿង​ ព្រមទាំង​ធ្វើ​ការ​ បាញ់ពន្លត់​អស់ទឹក​ចំនួន​២​គ្រឿង ទើប​ភ្លើង​រលត់​អស់​ទាំង​ស្រុង​នៅវេលា​ម៉ោង​ ៧និង​៣០នាទី​យប់​ថ្ងៃ​ដដែល​ ។ណន រ៉ាត់

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *