ទំព័រដើម / ព័ត៌មានជាតិ / ពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ឆ្នាំ២០១៨បើកជាផ្លូវការដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ឆ្នាំ២០១៨បើកជាផ្លូវការដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

 

ភ្នំពេញ៖ក្រសួងទេសចរណ៍រៀបចំពិព័រណ៌ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨​ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបង្ហាញពី​សក្តានុពលទេសចរណ៍​ទៅកាន់ទីផ្សារទេសចរអន្តរជាតិកាន់តែទូលំទូលាយ។

ក្នុង​ពិធីសម្ពោធបើកជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ២០១៨នៅ​សាល​ពិព័រណ៍​កោះពេជ្រថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ​កម្ពុជាបានប្តេជ្ញាបន្ត​អនុវត្តន៍វិធានការគន្លឹះសំខាន់ៗមួយចំនួនដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោសំខាន់ខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ ធានាឲ្យបាននូវទស្សនទាន​«បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍និងវិស័យទេសចរណ៍សម្រាប់​បច្ចេកវិទ្យា»។

ឯកឧត្តម ណ​ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់អ្នកទិញ និងអ្នកលក់ អំពីនិន្នាការនៃការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងបរិបទឌីជីថលូបនីយកម្ម ឲ្យទាន់​សភាពការនៃ  បំលាស់ប្ដូរបច្ចេកវិទ្យារបស់ពិភពលោក។

ជាមួយគ្នានេះដែរ ក៏មានការរៀបចំកម្មវិធីទស្សនកិច្ចទៅកាន់តំបន់គោលដៅ​ទាក់ទាញ​ទេសចរ​នានាដូចជា តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ តំបន់ឆ្នេរ តំបន់អេកូ រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីអោយ​ភ្ញៀវអន្តរជាតិ​បានសិក្សាស្វែងយល់អំពីភាពជាក់ស្ដែងនៃ​ការវិវឌ្ឍរីកចំរើននូវផលិតផល និងសេវាទេសចរណ៍ក្នុងតំបន់ទាំងនេះ។

សូមបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ២០១៨ នេះ ចាប់ផ្តើមពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៨ មានក្រុមហ៊ុនចូលរួមតាំង​ពិព័រណ៍ចំនួន៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់មកពី ៨០ប្រទេស ក្នុងនោះមាន ស្ថាប័នទេសចរណ៍ជាតិ មកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ  ទីភ្នាក់ងារទេសចរណ៍  ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍៕

អត្ថបទ៖ ចេម ហួត 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *