ទំព័រដើម / សន្តិសុខសង្គម / ប្រមូលផ្តុំគ្នាប្រើថ្នាំញៀនឃាត់ខ្លួន៤នាក់យកទៅសួរនាំដកហូតថ្នាំញៀន១កញ្ចប់

ប្រមូលផ្តុំគ្នាប្រើថ្នាំញៀនឃាត់ខ្លួន៤នាក់យកទៅសួរនាំដកហូតថ្នាំញៀន១កញ្ចប់

កណ្ដាល៖មនុស្សប្រុស៤នាក់ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល សហការណ៍ជាមួយកម្លាំផ្នែកព្រហ្មទណ្ឌស្រុកនិងនគរបាលប៉ុស្តិ៍សំរោង​លើឃាត់ខ្លួនក្នុងការបង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយនិងដក​ហូតបានគ្រឿងញៀន១កញ្ចប់កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្​ងៃ១១ខែតុលាឆ្នាំ២០១៨នៅក្នុងភូមិមង្គលបូរីឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល ។

ជនសង្ស័យទាំង៤នាក់នោះរួមមាន១-រិទ្ធ ចាន់រ៉ាហៅងុិអាយុ២៣ឆ្នាំមុខរបរមិនពិតមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិមង្គលបូរី ឃុំសំរោងលើជាអ្នកជួញដូរ។ ២-ងិន មករាហៅណុយអាយុ២០ឆ្នាំមុខរបកម្មកររោងចក្រមានទីលំនៅក្នុងភូមិគីរីថ្មី ឃុំសំរោងលើស្រុកអង្គស្នួលជាមុខសញ្ញាជួញដូរ។៣-ស្រស់ សៀកឡេងអាយុ២៣ឆ្នាំ ជាអ្នកប្រើប្រាស់មានទីលំនៅក្នុងភូមិដំណាក់កោះ ឃុំសំរោងលើស្រុកអង្គស្នួល។ ៤-ឌី ផានុអាយុ១៩ឆ្នាំជាអ្នកប្រើប្រាស់មានទីលំនៅក្នុងភូមិ ត្រពាំងទន្លាប់ ឃុំសំរោងលើស្រុកអង្គស្នួល។/

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *