ទំព័រដើម / ព័ត៌មានសំខាន់ៗ / ការចុះចតជាបន្ទាន់របស់យានអវកាស Soyuz ជាសញ្ញាបង្ហាញពីវិបត្តិឧស្សាហកម្មអវកាសរុស្ស៊ី

ការចុះចតជាបន្ទាន់របស់យានអវកាស Soyuz ជាសញ្ញាបង្ហាញពីវិបត្តិឧស្សាហកម្មអវកាសរុស្ស៊ី

កាហ្សាក់ស្ថាន៖ អ្នកជំនាញខាង​ទីអវកាស​​​លើកឡើងថា ​ការចុះចតជាបន្ទាន់​របស់យានអវកាស​ Soyuz MS-10 គឺ​ជាសញ្ញាបង្ហាញពីវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុងវិស័យ​ឧស្សាហកម្មអវកាស​រុស្ស៊ី។​

​យានអវកាស​ Soyuz MS-10 ដែលដឹកអវកាសយានិកពីរនាក់ទៅកាន់ស្ថានីយទីអវកាសអន្តរជាតិ​​ ​បានចុះចតជាបន្ទាន់​ប្រកប​​​ដោយសុវត្ថិភាពដោយសារគ្រាប់រ៉ុក្កែតមានបញ្ហា​​ បន្ទាប់ពី​ត្រូវបានបាញ់បង្ហោះចេញពី​កន្លែងបា​ញ់បង្ហោះ​នៅក្នុងប្រ​ទេស​​កាហ្សាក់ស្ថានកាលពីម្សិលមិញ​​។​​

ហេតុការណ៍គ្រាប់រ៉ុក្កែត​មានបញ្ហា​​នៅកណ្តាលអាកាសកាលពីម្សិលមិញនេះ​​ ​គឺជាបញ្ហាដ៏ធ្ងន់ធ្ងរលើកដំបូង​មិនធ្លា​ប់​មាន​ឡើយ​សម្រាប់​បេសកកម្ម​ទីអវកាសរស់យាន​ Soyuz មានមនុស្សបើក​ ចាប់តាំងពីឆ្នាំ​១៩៨៣មក។​

លោក ​ Vadim Lukashevich ដែលធ្លាប់ធ្វើការ​នៅក្នុងការិយាល័យ​ពិសោធ​នៃក្រុមហ៊ុនផលិត​យន្តហោះ​ចម្បាំ​ង​របស់​រុស្ស៊ី​ឈ្មោះ​ ​ Sukhoi ចាប់ពីឆ្នាំ​១៩៨៥ដល់ឆ្នាំ​១៩៩២ និងជាអ្នកជំនាញ​ខាង​ទីអវកាស​នៅមូលនិធិ​ Skolkovo ចាប់​​ពី​ឆ្នាំ​​២០១១​​ដល់​​ឆ្នាំ​២០១៥​ បានលើកឡើងថា ​បញ្ហាចុះចតជាបន្ទាន់នេះ​ ​ដែលមិន​ធ្លាប់មានជាច្រើនឆ្នាំនៅក្នុងប្រវត្តិបាញ់​បង្ហោះ​យាន​អវ​កាស​ Soyuz គឺជាសញ្ញាបង្ហាញពី​ការធ្វេសប្រហែស​និងជាសញ្ហា​បង្ហាញពីវបត្តិនៅក្នុងឧស្សាហកម្មអវកាស​រុស្ស៊ីតែម្តង។​

លោក ​ Nick Hague អវកាសយានិកសហរដ្ឋអាមេរិក និងលោក ​ Alexei Ovchinin អវកាស​យានិករុស្ស៊ី​​សុទ្ធ​តែមកដល់​ភពផែនដី​វិញដោយសុវត្ថិភាព​ ហើយមិនត្រូវការជំនួយវិជ្ជសាស្ត្រ​ទេពេលមកដល់ដីវិញភ្លាមកាលពី​ម្សិលមិញ​ នេះ​បើយោងតាមអង្គការណាសា។​​

ទីភ្នាក់ងារពត៌មាន RIA ​របស់​រុស្ស៊ី​បានរាយការណ៍ថា ប្រទេសរុស្ស៊ី​បានសម្រេច​ផ្អាក​ការបាញ់បង្ហោះ​យាន​​​អវកាស​មានមនុស្សបើក​ទាំងអស់​ ក្រោយ​ជួបញ្ហានេះ​រួចមក។​

សូមបញ្ជាក់ថា ​នៅក្នុងពេលបច្ចុប្បន្ន​មានតែគ្រាប់រ៉ុក្កែត​របស់រុស្ស៊ីប៉ុណ្ណោះដែ​លត្រូ​វបានប្រើប្រា​ស់​ដើម្បីជាមធ្យោ​បាយ​ដឹក​សមាជិក​អវកាសយានិកទៅ​កាន់ស្ថានីយអវកាសអន្តរជាតិ ​ដោយ​សារ​​​ស​ហ​រដ្ឋ​អាមេរិក​​បាន​ផ្អាក​កម្មវិធី​ Space Shuttle program នៅក្នុងឆ្នាំ​២០១១​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *