ទំព័រដើម / ព័ត៌មានសំខាន់ៗ / ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន៤នាក់ត្រូវ នគរបាលឃាត់ខ្លួន

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀន៤នាក់ត្រូវ នគរបាលឃាត់ខ្លួន

ខេត្តកណ្ដាល:នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងនោះអ្នកប្រើប្រា ស់ចំនួន២នាក់និងជួញដូរ២នាក់កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។

លោកវរៈសេនីយន៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានករណីជួញដូរគ្រឿងញៀន នៅក្នុ ងភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀ នបានសហការជាមួយផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសំរោងលើ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១១ តុលា ២០១៨ ហើយដកហូតបាននូវវត្ថុតាងគ្រឿងញៀនប្រ ភេទម៉ាទឹកកកចំនួន១កញ្ចប់មធ្យម។

ជនសង្ស័យទាំង៤នាក់ រួមមាន ទី១ ឈ្មោះ រិទ្ធ ចាន់រ៉ាហៅង៉ិ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតទីលំនៅបច្ចុប្បន្ននៅភូមិ មង្គលបូរី ឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្តាល ( ជួញដូរ ) ទី២ ឈ្មោះ ងិន មករា ហៅណុយភេទប្រុស អាយុ២០ឆ្នាំ មានទីលំភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ: កម្មកររោងចក្រ ( ជួញដូរ ) ទី៣ ឈ្មោះ ស្រស់ សៀកឡេង ភេទប្រុស អាយុ២៣ឆ្នាំ មា នទីលំនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ:កសិករ ( អ្នកប្រើប្រាស់ ) និងទី៤ ឈ្មោះឌី ផានុ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិ ត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ( អ្នកប្រើប្រាស់ )។

លោកអធិការបានបញ្ជាក់ថា មិនដំបូងកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន មករា ហៅណុយ ត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន១កញ្ចប់នៅខ្លួន ហើយបានឆ្លើយថា ថ្នាំញៀននេះ ជារបស់ ឈ្មោះរិទ្ធ ចាន់រ៉ា ហៅង៉ិ។

បន្ទាប់មកកម្លាំងយើង បានបន្តទៅតាមឃាត់ខ្លួនជនសង្សយ័ ឈ្មោះរិទ្ធ ចាន់រ៉ា ហៅង៉ិ ឈ្មោះ ស្រស់ ហៀកឡេង និង ឈ្មោះ ឌី ឆានុ នៅផ្ទះ របស់ជនសង្សយ័ ឈ្មោះ រិទ្ធ ចាន់រ៉ាហៅង៉ិ បន្ថែមទៀត ខណៈពួកគេកំពុងធ្វើសកម្មភាព។

រួចឈ្មោះ រិទ្ធ ចាន់រ៉ា ហៅង៉ិ បានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះអាយុជាង២០ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ពេលទិញបានមកខ្លួនបានប្រើឲ្យឈ្មោះ ងិន មករ៉ា ជាអ្នកយកទៅលក់បន្ត។ បន្ទាប់ពីធ្វើកា រសាកសួរ ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើ ម្បីចាត់ការបន្តតាមនីរិវិធី៕ វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *