ទំព័រដើម / ព័ត៌មានជាតិ / សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់ធ្វើសកម្មភាពលូកកាបូបយកលុយក្នុងថ្ងៃភ្ជុំបិណ្ឌធំ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួន០៤នាក់ធ្វើសកម្មភាពលូកកាបូបយកលុយក្នុងថ្ងៃភ្ជុំបិណ្ឌធំ

ខេត្តបាត់ដំបងៈជនសង្ស័យប្រុស/ស្រីចំនួន០៤នាក់ដែលធ្វើសកម្មភាពលូកកាបូបយកលុយជនរងគ្រោះក្នុងថ្ងៃភ្ជុំបិណ្ឌធំត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៩តុលាឆ្នាំ២០១៨ ចោទប្រកាន់ពីបទលូកយកលុយក្នុងកាបូប ខណៈជនរងគ្រោះយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងថ្ងៃភ្ជំបិណ្ឌធំ ជាថ្ងៃបង្ហើយ។

ជនសង្ស័យទាំង០៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះទី១,ឈ្មោះ ផល អ៉ីម ភេទស្រី អាយុ ២៨ឆ្នាំ ២,ហង្ស ណារី ភេទស្រី អាយុ ២៩ឆ្នាំ ៣,ពេជ្រ សុភក្រ្ត័ ភេទប្រុស អាយុ ៣០ឆ្នាំ និង៤, ផល ផា, ភេទប្រុស អាយុ ២៩ឆ្នាំពួកគេទាំង៤នាក់ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

កម្លាំងសមត្ថកិច្ចក្រុមបង្កាបង្ក្រាបបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះភ្លាម កម្លាំងក្រុមអន្តរាគមន៏បង្ការបង្ក្រាបនៃស្នងការខេត្តចុះអន្តរាគមន៏ឃាត់ខ្លួនពួកគេដែលមានគ្នីគ្នាប្រុស/ស្រីរហូតដល់ទៅ០៤នាក់បានជាបន្តបន្ទាប់ប្រមូលយកលុយមកប្រគល់ឲ្យជនរងគ្រោះគ្រប់ចំនួនវិញ៕ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីពួកគេទាំង០៤នាក់ធ្វើសកម្មភាពរួច បានយកប្រាក់ដែលពួកគេលួចបានពីក្នុងកាបូបចំនួន១,០០០ដុល្លារយកមកចែកគ្នីគ្នា។

ពួកគេត្រូវបានចោទប្រកាន់ពីបទរួមគំនិតគ្នាធ្វើសកម្មភាពលូកយកលុយពីក្នុងកាបូបជនរងគ្រោះឈ្មោះចេង ប៊ុនរ៉ានី,ភេទស្រី អាយុ៣១ឆ្នាំមានទីលំនៅភូមិទួល តាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ខណ:ពេលជនរងគ្រោះយកចង្ហាន់ភ្ជំបិណ្ឌធំ នៅសាលាឆាន់ ក្នុងវត្តភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នក្រុមអន្តរាគមន៏បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យប្រុស/ស្រីទាំង០៤នាក់ខាងលើទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *