ទំព័រដើម / ព័ត៌មានជាតិ / មនុស្សចំនួន១០នាក់បានស្លាប់និងរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៅក្នុងខេត្តតាកែវ

មនុស្សចំនួន១០នាក់បានស្លាប់និងរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៅក្នុងខេត្តតាកែវ

ខេត្តតាកែវ៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់និងរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងខេត្តតាកែវ ។

ឮលោក ជាល ផាត នាយការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងថា ក្នុងរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ នៅក្នុងភូមិសាស្រ្តខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤ករណី លើ៥ករណី ថយចុះ១ករណី បណ្តាលអោយមានមនុស្សរងគ្រោះចំនួន១០នាក់ ក្នុងនោះស្លាប់ចំនួន២នាក់ ស្រីម្នាក់ របួសធ្ងន់ចំនួន៨នាក់ ។

បណ្តាលអោយរងការខូចខាតមធ្យោបាយធ្វើតំណើរចំនួន៨គ្រឿង លើ១០គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦គ្រឿង និងរថយន្តចំនួន២គ្រឿង ។ មូលហេតុបណ្តាលមកពី បើកបរក្នុងល្បឿនលឿន២ករណី បត់មិនប្រយត្ន័ ១ករណី បើកជែកក្នុងស្ថានភាពគ្រោះថ្នាក់១ករណី ៕អត្ថបទ៖តាកែវ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *