ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋមកកំសាន្ដនៅខេត្តបាត់ដំបងមានជាង៩ម៉ឺននាក់ក្នុងពេលបុណ្យភ្ជុំបិណ្ឌ

ពលរដ្ឋមកកំសាន្ដនៅខេត្តបាត់ដំបងមានជាង៩ម៉ឺននាក់ក្នុងពេលបុណ្យភ្ជុំបិណ្ឌ

ខេត្តបាត់ដំបងៈបើគិតត្រឹមថ្ងៃទី០៩និង១០តុលាឆ្នាំ២០១៨នេះចំនួនភ្ញៀវទេសចរណ៏ទាំងជាតិនិងអន្តរជាតិនៅតែសម្រុកចូលមកលេងកំសាន្តក្នុងខេត្តបាត់ដំបងយ៉ាងពពាក់ពពូនទាំងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនិងក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ១ថ្ងៃ។នេះបើតាមការឲ្យដឹងពីលោកអ៊ិច អ៊ំភីនីស្សារ៉ា,ប្រធានមន្ទីរទេសចរខេត្តបាត់ដំបង។

លោកបានបន្តថា៖” ជារៀងរាល់ឆ្នាំមិនថាឆ្នាំនេះឬឆ្នាំកន្លងមកទេទាំងភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២​០១៨​មានការកើនឡើងជាង ឆ្នាំ២០១៧ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ស្ថិតិភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តទស្សនាតាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តបាត់ដំបង សរុបមានចំនួន ៩០,៩២១ នាក់កើន ១៥.៣៣ % បើប្រៀបធៀបឆ្នាំ២០១៧ មាន ៧៨,៨៣៦ នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា៖ យោងតាមរបាយការណ៍មន្ទីររយៈពេលបុណ្យ ភ្ជុំបិណ្ឌចំនួន២ថ្ងៃចុងក្រោយនេះក្នុងថ្ងៃទី០២ ត្រូវនឹងថ្ងៃទី០៩/១០ ខែតុលា ឆ្នាំ២០១៨ក្នុងរយៈពេល១ខែនេះភ្ញៀវចូលមកលេងក្នុងខេត្តបាត់ដំបងបាន កើនឡើងចំនួនជាង២០%បើប្រៀបធៀបនិងឆ្នាំមុន។

លោកបន្តថា៖ ក្នុងនោះមានតំបន់ទេសចរណ៏១.រមណីយដ្ឋាន ប្រាសាទភ្នំបាណន់ (ភ្ញៀវជាតិ ៥,៥០៦ នាក់ ភ្ញៀវអន្តរជាតិ ៣៦ នាក់)២.រមណីយដ្ឋាន អាងកំពីង ពួយ (ភ្ញៀវជាតិ ៥,០០ នាក់ ភ្ញៀវអន្តរជាតិ ០០នាក់)៣. រមណីយដ្ឋាន ភ្នំសំពៅ (ភ្ញៀវជាតិ ២,៧៦០នាក់ ភ្ញៀវអន្តរជាតិ ២៧ នាក់)៤. រមណីយដ្ឋាន ប្រាសាទ ឯកភ្នំ (ភ្ញៀវជាតិ ៣២៨ នាក់ ភ្ញៀវអន្តរជាតិ ០៨នាក់)៥. ឡូរីជើងភ្នំបាណន់ (ភ្ញៀវជាតិ ៥,១៥០នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)៦. រមណីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ (ភ្ញៀវជាតិ ៩,១៤០ នាក់ ភ្ញៀវអន្តរជាតិ ០០នាក់)៧.រមណីយដ្ឋាន សុភមង្គល (ភ្ញៀវជាតិ ២,៥០០ នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)៨. រមណីយដ្ឋាន ហ្គោលដិនហៀល (ភ្ញៀវជាតិ ១,៣០០ នាក់ ភ្ញៀវអន្តរជាតិ ០០ នាក់)។

សូមបញ្ជាក់ថា បើងាកមកមើលតំបន់រមណីយដ្ឋានអណ្តូងពីរស្ថិតក្មុងឃុំអន្លង់ វិលស្រុកសង្កែខេត្តបាត់ដំបងប្រជាពលរដ្ឋបានសម្រុកទៅលេងកំសាន្តក្នុងថ្ងៃភ្ជុំបិណ្ឌមុជទឹកនិងជិះកាណូតប្រណាំងលេងកំសាន្តយ៉ាងច្រើនកុះករតែអកុសលអាជ្ញាធរមិនបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើយបង្កស្ទះចរាចរណ៏ទៅ/មករាប់ ម៉ោងរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋដែលទៅកំសាន្តនៅទីនោះ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *